រាជធានីភ្នំពេញ ៖ ស្ត្រីដែលលោតពីលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី១០ ពេលនេះត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្បែរច្រាំងមាត់ទន្លេ និងរាយការណ៍ដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ តាមបណ្តោយច្រាំងមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស.ពស្ត្រីរងគ្រោះមានឈ្មោះ លសភ អាយុ២១ឆ្នាំ ទីកន្លែងកំណើតនៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលប្រទះឃើញស.ពស្ត្រីខាងលើ គាត់បានយកម៉ាស៊ីនបូមទឹកចុះតាមកាំជណ្តើរទៅក្រោម ដើម្បីបូមយកទឹកទន្លេ មកស្រោចផ្កាសួនមាត់ទន្លេ ខណៈនោះក៏បានឃើញស.ពស្ត្រីរងគ្រោះអណ្តែតក្បែរច្រាំងទន្លេ ទើបភ្លាមៗគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង ។
បន្ទាប់ពីមានការរាយការណ៍ សមត្ថកិច្ចមូលដ្ឋានរួមនឹងមន្ត្រីជំនាញចក្ខុ និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំមកត្រួតពិនិត្យ រួចហើយសមត្ថកិច្ចបានសន្និដ្ឋានថា ពិតជាស្លា.ប់អោយសារលោតទឹកពិតប្រាកដមែន ។ ចំណែកស.ព ជំនាញចក្ខុបានធ្វើកំណត់ហេតុ ប្រគល់អោយគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ។
គួររម្លឹកផងដែរថា កាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ត្រីរងគ្រោះខាងលើ បានបបួលមិត្តភក្តិជិះម៉ូតូមកស្រូបយកខ្យល់អាកាសលើស្ពានជ្រោយចង្វារ ។ ខណៈមកដល់ខាងលើស្ពាន អង្គុយលេងបានប្រហែល០៥នាទី ស្ត្រីខាងលើបានប្រាប់មិត្តភក្តិថា គាត់ស្រែកទឹកអោយពួកម៉ាករកទិញទឹកហូប ខណៈមិត្តភក្តិបានជិះចេញទៅទឹកបានបន្តិច ស្ត្រីរងគ្រោះ ក៏លោតសម្លាប់ខ្លួន ចុះមកក្រោមបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ