ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​.ស្ដោះ​.ទឹ.ក.មា.ត់​ដាក់​ម៉ូតូ ​ក្មេង​ទំនើង​២​ក្រុម​​​ច្បាំ.ង​គ្នា​ផ្អើល​ទាំង​យប់​​

19 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​ចំនួន​០៤​នាក់ (​ភាគី​ម្ខាង​) ត្រូវ​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី ១៣ មក​រា ក្រោយ​ពី​ផ្ទុះ​ហឹ​ង្សា​ដេញ​វាយ​គ្នា​ផ្អើល​ទាំង​យប់​នៅ​ក្នុង​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​ចំនួន​០៤​នាក់ (​ភាគី​ម្ខាង​) ត្រូវ​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី ១៣ មក​រា ក្រោយ​ពី​ផ្ទុះ​ហឹ​ង្សា​ដេញ​វាយ​គ្នា​ផ្អើល​ទាំង​យប់​នៅ​ក្នុង​ក្រុង​បាត់ដំបង ។

តាម​រយៈ​របាយការណ៍ លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ពួកក្មេង​ទំនើង​មាន​០២​ក្រុម​បាន​ដេញ​វាយតប់​គ្នា តែ​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​ម្នាក់​ទាំង​យប់ និង​តាម​ឃាត់ខ្លួន​បាន​ចំនួន​០៣​នាក់​ទៀត​នៅ​ថ្ងៃ​បន្ទាប់ ។

លោក​បាន​បញ្ជាក់​ថា ក្រុម​ដែល​ឃាត់ខ្លួន​បាន​០៤​នាក់​នេះ ជា​ភាគី​ម្ខាង រីឯ​ភាគី​ម្ខាង​ទៀត​កំពុង​រត់គេចខ្លួន ។ យោង​តាម​របាយការណ៍​អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​អន្ធពាល​ទាំង​០២​ក្រុម​នេះ ដែល​ភាគី​ម្ខាង​ៗ មាន​គ្នា​០៤​នាក់ បាន​ផ្ទុះ​ហិង្សា​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​អនា​ធិប​តេយ្យ កាលពី​យប់​ថ្ងៃ​ទី​១១ មក​រា នៅ​ក្បែរ​អាហារ​ដ្ឋា​ន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ដែល​មហាជន​ថត​បាន​ពី​សកម្មភាព​ពួក​ជន​អន្ធពាល​នេះ​ដេញ​វាយ​គ្នា គេ​ឃើញ​ភាគី​ម្ខាង ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​០២​គ្រឿង​បែក​ហ្វូង​គ្នា​ជាមួយនឹង​ភាគី​ម្ខាង​ទៀត មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រុម​ជន​អន្ធ​ពាល​​ទាំង​០២​ក្រុម​នេះ គ្មានភាគី​ណា​ជា​ជន​រង​គ្រោះ​ទេ គឺ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ដើមចម​ដែល​នាំ​ឲ្យ​ផ្ទុះ​ហិង្សា​យ៉ាង​កំរោល​នេះ គឺ ភាគី​ម្ខាង​ដែល​កំពុង​រត់គេច​ខ្លួន​បាន​ស្ដោះ​ទឹកមាត់​ដាក់​លើ​ម៉ូតូ​ភាគី​ដែល​ត្រូវ​ចាប់ខ្លួន ។

ក្រោយ​ពី​ដឹង​រឿង​ថា គូរ​សត្រូវ​ស្ដោះ​ទឹកមាត់​ដាក់​លើ​ម៉ូតូ​ខ្លួន ក្រុម​នេះ​ក៏​ជិះ​ម៉ូតូ​តាម​ទៅ​សួរនាំ ទើប​ប៉ះ​សម្ដី​គ្នា បង្ក​ជា​អំពើ​ហិង្សា​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​ទាំង​យប់​តែ​ម្ដង ។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​រហូត​ខ្លួន​បាន​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់ (​ភាគី​ជិះ​ម៉ូតូ​រត់​) រីឯភាគី​ម្ខាង​ទៀត​កំពុង​សម្ងំ​លាក់ខ្លួន ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់​មាន ១-​ឈ្មោះ សាន ស៊ី​តុលា អាយុ​១៥​ឆ្នាំ ២-​ឈ្មោះ ស៊ី​ម វាសនា អាយុ​២៤​ឆ្នាំ ជន​ទាំង​០២​នាក់​នេះ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ៣-​ឈ្មោះ មួ​ង វណ្ណ​ថេ​ត អាយុ​១៧​ឆ្នាំ និង​៤-​ឈ្មោះ ខុ​ង ឆ​វិ​ន អាយុ​១៧​ឆ្នាំ ជន​ទាំង​០២​នាក់ នៅ​ភូមិ​ចម្ការ​សំរោង សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ។

លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង​បាន​បញ្ជាក់​ថា ជន​អន្ធពាល់​ទាំង​០៤​នាក់ ដែល​បាន​ឃាត់ខ្លួន​នេះ ជា​ភាគី​ម្ខាង រីឯ​ភាគី​ម្ខាង​ទៀត កម្លាំង​ជំនាញ កំពុង​តាម​រក ព្រោះ​ពេល​នេះ​ពួក​គេ​កំពុង​សម្ងំ​លាក់​ខ្លួ​នុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ