ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​ថា «​ខ្លួន​សារភាព​ត្រឹម​ស៊ីឈ្នួល​ស.ម្លា.ប់.​មនុស្ស​ប៉ុណ្ណោះ»

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិបាន​សម្រេច​បញ្ជូន​ខ្លួន​ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ​ឈ្មោះ អេ​កា​ឡាក់ ផែណ​យ​(Ekalak Paenoi) ដែល​បាន​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លឹ​ម គឹ​ម​យ៉ា ឱ្យទៅ​អាជ្ញាធរ​ថៃ…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិបាន​សម្រេច​បញ្ជូន​ខ្លួន​ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ​ឈ្មោះ អេ​កា​ឡាក់ ផែណ​យ​(Ekalak Paenoi) ដែល​បាន​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លឹ​ម គឹ​ម​យ៉ា ឱ្យទៅ​អាជ្ញាធរ​ថៃ បន្ទាប់​ពី​មាន​សំណើ​ភាគី​ថៃ ។ ចំណែក​ជនសង្ស័យ ជា​ជនជាតិ​ខ្មែរ​ឈ្មោះ ពេជ្រ គឹ​ម​ស្រុ​ិ​ន ដែល​តុលាការ​ព្រហ្មទណ្ឌ​ថៃ ចេញ​ដីកាចាប់ខ្លួន​នោះ មិន​ទាន់​ដឹង​ថា​ សមត្ថកិច្ច​កម្ពុជា​ចាត់ការ​បែប​ណា​នៅឡើយ​ទេ ។

សមត្ថកិច្ច​កម្ពុជា ដែល​បាន​ប្រគល់​ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ​ឈ្មោះ អេ​កា​ឡាក់ ផែណ​យ (Ekalak Paenoi) ដែល​ធ្វើឃាត​លោក លឹ​ម គឹ​ម​យ៉ា នៅ​ទីក្រុង​បាងកក ត្រូវ​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១១ ខែមករា នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​ខេត្តបន្ទាយមានជ័យ ក្រោយ​ការ​ចាប់ខ្លួន ជន​នេះ​នៅ​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃ​ទី​៨ ខែមករា បន្ទាប់​ពី​ខ្មាន់កាំភ្លើង​រូប​នេះ បាន​គេចខ្លួន​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ។

ខ្មាន់កាំភ្លើង​ថា​ខ្លួន​សារភាព​ត្រឹម​ស៊ីឈ្នួល​សម្លាប់​មនុស្ស​ប៉ុណ្ណោះ

តាម​ក្រុម​អ្នក​សារព័ត៌​មានបាន​ព្យាយាម​សាកសួរ​ទៅ​កាន់​ខ្មាន់កាំភ្លើង​រក​អត្តសញ្ញាណ​អ្នក​រួមគំនិត និង​អ្នក​ពាក់ព័ន្ធខ្មាន់កាំភ្លើង​បាន​ឆ្លើយ​ថា «​រូបគេ​ទទួលស្គាល់​កំហុស​ត្រឹមតែ​ជា​អ្នកស៊ីឈ្នួល​សម្លាប់​ប៉ុណ្ណោះ​» ទោះបីជា​បែប​ណា ពាក្យ​ថា ​ស៊ីឈ្នួល​គឺ​ពិត​ណាស់​ថា​ ជន​នេះ​ត្រូវ​តែ​សារភាព​ថា ​តើ​ខ្លួន​ស៊ីឈ្នួល​នរណា ?

ភ្លាម​ៗ ​ពេល​ជនជាប់ចោទ​ត្រូវ​បាន​ប្រគល់​និង​ឈាន​ជើង​ចូល​ដី​ថៃ នគរបាល​ថៃ​បាន​អាន​សេចក្ដី​ចោទប្រកាន់ និង​ដីកាចាប់ខ្លួន​ឱ្យ​ខ្មាន់កាំភ្លើង​ស្ដាប់ ក្នុង​បទ​ចោទ «​សម្លាប់​មនុស្ស​ដោយ​ចេតនា និង​គិត​ទុកជា​មុន យក​អាវុធ​ទៅ​ទី​សាធារណៈ​ដោយ​គ្មាន​ហេតុផល និង​បាញ់កាំភ្លើង​ដែល​ប្រើ​រំសេវ​ផ្ទុះ​បង្កហេតុ​នៅ​ទី​សាធារណៈ​» ។

ភ្ជាប់​ជាមួយ​ការ​ចោទប្រកាន់​នេះ ប៉ូលិស​ថៃ​បាន​ប្រាប់​ពី​សិទ្ធិ​ដល់​ខ្មាន់កាំភ្លើង ចំពោះ​ការ​ផ្ដល់​ចម្លើយ និង​ផ្ដល់​សេវា​មេធាវី​តតាំង​ក្ដី​នៅ​តុលាការ ។ ទោះជា​យ៉ាងណា​ក្ដី ខ្មាន់កាំភ្លើង​បាន​សារភាព​ដោយ​គ្មាន​ភាព​ស្ទាក់ស្ទើរ ចំពោះ​បទចោទប្រកាន់​ខាងលើ​គ្រប់យ៉ាង ដោយ​គ្មាន​ការ​ប្រកែក​នោះ​ឡើយ ។

ក្នុង​នីតិវិធី​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​នេះ ខ្មាន់កាំភ្លើង​ហាក់​មានការ​បារម្ភ និង​បាន​ស្នើ​សុំ​កិច្ច​ការពារ​សុវត្ថិភាព​ពី​អាជ្ញាធរ​ថៃ ទើបត្រូវ​បាន​ពាក់អាវ​ក្រោះ និង​មួក​ការពារ​គ្រាប់កាំភ្លើង ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ ដោយ​មាន​កងកម្លាំង​តាម​ការពារ​រហូត​ដល់​គោលដៅ​ចុះ​ចត​នៅ​នាយកដ្ឋាន​អាកាសចរណ៍​ប៉ូលិស​នាទី​ក្រុង​បាងកក ។ អាជ្ញាធរ​ថៃ បាន​បញ្ជូន​ខ្មាន់កាំភ្លើង​យក​ទៅ​អនុវត្ត​នីតិវិធី​ស៊ើបសួរ និង​ឃុំខ្លួន​នៅ​ស្ថានីយ​ប៉ូលិស ឆា​ណា​ក់ ស៊ុ​ង​ក្រាម ក្នុង​ក្រុង​បាងកក ។

តាម​ប្រភព​ព័ត៌មាន​កាសែត​ថៃ​ថា ជំនួយការ​ស្នងការ​នគរបាល​ភូមិន្ទ​ថៃ លោក ស៊ុម​ប្រាក់​ស៊ុ​ង យិ​ន​ធួ​ម (Somprasong Yenthuam) ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ចុះ​ពីលើ​ឧទ្ធម្ភា​គ​ចក្រ​ថា ខ្មាន់កាំភ្លើង​មិន​បាន​និយាយ​អ្វី​នោះ​ទេ ដោយ​រូបគេ​បាន​បង្ហាញ​ទឹកមុខ​តប់ប្រមល់ (​ស្ត្រេ​ស​) ។

លោក ស៊ុម​ប្រាក់​ស៊ុ​ង បញ្ជាក់​ថា ការ​ប្រគល់​ខ្លួន​ខ្មាន់កាំភ្លើង ពី​សំណាក់​អាជ្ញាធរ​កម្ពុជា លឿន​ជាង​ការ​កំណត់​បែប​នេះ គឺ​ដោយសារ​អគ្គស្នងការ​នគរបាល​ភូមិន្ទ​ថៃ បាន​រាយការណ៍​ពី​ករណី​ឃាតកម្ម​លើ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កម្ពុជា​នេះ ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ (Paetongtarn Shinawatra) ដោយ​លើក​ឡើង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ថៃ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ