ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យ​ឆាបឆេះ​បន្ទប់​ជួលមួយកន្លែង​​ នៅសង្កាត់ជើងឯក ផ្អើលទាំងព្រឹក

14 ម៉ោង មុន
  • ភ្នំពេញ

​ រាជធានីភ្នំពេញ ៖ ​បន្ទប់ជួលរបស់កម្មករស្នាក់នៅមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកបណ្ដាលឲ្យរងការខូចខាតទាំងស្រុងខណៈពេលដែលម្ចាស់កំពុងតែដេកលង់លក់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​៨និង​២០នាទីព្រឹក​ ថ្ងៃ​ទី​១២ខែមករា​ឆ្នាំ​២០២៥​ នៅចំនុច​បន្ទប់​ជួល​មួយ​កន្លែង​ ក្បែរ​វត្ត​គោកអំពិល​ផ្លូវ​លំ​ ក្នុងភូមិ​ព្រៃ​ថ្លឹង​ សង្កាត់​ជេីង​ឯក​…

​ រាជធានីភ្នំពេញ ៖ ​បន្ទប់ជួលរបស់កម្មករស្នាក់នៅមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកបណ្ដាលឲ្យរងការខូចខាតទាំងស្រុងខណៈពេលដែលម្ចាស់កំពុងតែដេកលង់លក់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​៨និង​២០នាទីព្រឹក​ ថ្ងៃ​ទី​១២ខែមករា​ឆ្នាំ​២០២៥​ នៅចំនុច​បន្ទប់​ជួល​មួយ​កន្លែង​ ក្បែរ​វត្ត​គោកអំពិល​ផ្លូវ​លំ​ ក្នុងភូមិ​ព្រៃ​ថ្លឹង​ សង្កាត់​ជេីង​ឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

តាមព័ត៌មានឲ្យដឹងថា បន្ទប់ជួលដែលត្រូវភ្លើងឆេះមានមាន​ទំហំ​ ៣ម៉ែត្រគុណ​នឹង​៤ម៉ែត្រ​ ដែលមានម្ចាស់ឈ្មោះ​ អឿន​ ឈន​ ភេទប្រុស​អាយុ​៦៦ឆ្នាំ​ មុខរបរ​កសិករ​ បានជួលអោយកម្មករស្នាក់នៅ។​

​ តាម​ប្រភព​ព័ត៌មាន​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ខណៈពេលកម្មករដែលជួលស្នាក់នៅដេកលង់លក់ស្រាប់តែភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្រៅដល់ខ្លួនក៍បានរត់ពេញមកក្រៅមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងទាក់ទង រថយន្តពន្លត់អគ្គីភ័យទីអន្តរាគមន៍បាញ់ពន្លត់។

តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃដដែល។

តាមនគរបាលឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឲ្យបន្ទប់ជួលទាំងមូលនិងសម្ភារៈរងការខូចខាតទាំងស្រុងអគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ទោះបីជាយ៉ាងណា ភ្លើងពុំបណ្តាលអោយឆេះរាល់ដាល់ដល់ផ្ទះប្រជាពលរដ្ឋក្បែរខាង​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ