ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យសម្លា.ប់លោក លឹម គឹមយ៉ា សារភាព​ថាសម្លា.ប់មនុស្សដើម្បីជាការដឹងគុណ

21 ម៉ោង មុន

ថៃ ៖ បន្ទាប់ពីបានបញ្ជូនខ្លួនដល់ទីក្រុងបាងកក ជនសង្ស័យសម្លាប់បុរសជនជាតិខ្មែរសញ្ជាតិបារាំង​បានសារភាពពីកំហុសរបស់គាត់ ហើយ ឆ្លើយថា គាត់បានសម្លាប់ លោក លឹម គឹមយ៉ា…

ថៃ ៖ បន្ទាប់ពីបានបញ្ជូនខ្លួនដល់ទីក្រុងបាងកក ជនសង្ស័យសម្លាប់បុរសជនជាតិខ្មែរសញ្ជាតិបារាំង​បានសារភាពពីកំហុសរបស់គាត់ ហើយ ឆ្លើយថា គាត់បានសម្លាប់ លោក លឹម គឹមយ៉ា អតីត តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដើម្បីជាការរដឹងគុណដល់បុរសម្នាក់ជាជនជាតិស៊ីវិល។

គេហទំព័រ The Nation បានរាយការណ៍នៅថ្ងៃទី១២ ខែ មករាថា អេកាឡាក់អាយុ ៤១ ឆ្នាំ បានបញ្ជាក់ថា គាត់មិនបានទទួលប្រាក់សម្រាប់ការសម្លាប់នេះទេ ប៉ុន្តែបានធ្វើសកម្មភពនេះ ដើម្បីសងគុណដល់ជនស៊ីវិលដែលបានជួយគាត់នៅពេលមានបញ្ហា។ ទោះយ៉ាងណា ប៉ូលិសបានរកឃើញថា ជនសង្ស័យរូបនេះ បានទទួលប្រាក់ចំនួន 60,000 បាត សម្រាប់ការងារនេះ ដែលបានបង់ជាមុន 30,000 បាត ហើយបានប្រើប្រាក់ 2,000 បាត ដើម្បីទិញអាវុធពីហាងបញ្ចាំមួយ។

ប៉ូលិសកំពុងស៊ើបអង្កេតបន្ថែម ដើម្បីកំណត់ថា តើជនស៊ីវិលដែលបានស្នើសុំឱ្យអ្នកសង្ស័យធ្វើការសម្លាប់នេះ គួរត្រូវបានចោទប្រកាន់ផងដែរ ឬអត់។

ជនសង្ស័យបានបដិសេធការចូលរួមក្នុងការសម្តែងឡើងវិញនៃឧបទ្ទវហេតុ ដោយបារម្ភពីសុវត្ថិភាព និងមិនចង់ប្រឈមមុខនឹងអ្នកដទៃ។ ប៉ូលិសមានគម្រោងនាំជនសង្ស័យទៅតុលាការក្នុងថ្ងៃចន្ទ ទី 13 ខែមករា ឆ្នាំ 2025 ដើម្បីស្នើសុំការឃុំខ្លួនបន្ថែម។

សូមរំលឹក ថា លោក លិម គិមយ៉ា ត្រូវបានសម្លាប់ ក្នុងទីក្រុងបាងកក នៅថ្ងៃទី ៧ ខែមករា បន្ទាប់ពីមកដល់ត្រឹមតែប៉ុន្មាននាទី ជាមួយភរិយា និងបងប្រុស។ មួយថ្ងៃក្រោយមក ជនសង្ស័យជាជនជាតិថៃក៏ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា។ លុយដល់ថ្ងៃទី១១ខែមករា កម្ពុជាក៏បានបញ្ជូនជនសង្ស័យទៅអោយប៉ូលិសថៃវិញ។ គាត់ក៏ត្រូវបានគេបញ្ជូនទៅដល់ទីក្រុងបាងកកនៅថ្ងៃទី១២ខែមករា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ