ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​សាលា​ទិញ​ឪឡឹក​ហូប បែរជា​ពុល​សន្លប់

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សិ​ស្សា​សាលា​បឋម​សិក្សា​ស្រុក​ឆែប ប្រុស​ស្រី​ប្រមាណ​៧​នាក់ បាន​ដួល​សន្លប់ ខ្លះ​ទៀត​មាន​អ​ក្កា​រៈ​ទន់ដៃទន់ជើង បន្ទាប់​ពី​ទៅ​ទិញ​ផ្លែ​ឪឡឹក​យក​មក​ហូប ហេតុការណ៍​នេះ​កើតឡើង​កាល

ខេត្តព្រះវិហារ ៖ សិ​ស្សា​សាលា​បឋម​សិក្សា​ស្រុក​ឆែប ប្រុស​ស្រី​ប្រមាណ​៧​នាក់ បាន​ដួល​សន្លប់ ខ្លះ​ទៀត​មាន​អ​ក្កា​រៈ​ទន់ដៃទន់ជើង បន្ទាប់​ពី​ទៅ​ទិញ​ផ្លែ​ឪឡឹក​យក​មក​ហូប ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ឆែប​កើត ឃុំ​ឆែប ស្រុក​ឆែប ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ មិថុនា​ថា បន្ទាប់​ពី​មាន​ករណី​ក្មេង​សិស្សសាលា​ពុល​ផ្លែ​ឪឡឹក​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​គោលដៅ និង បាន​យក​សំបក​ឪឡឹក​ដែល​ក្មេង​ៗ​ហូប​រួច​ទៅ​ពិនិត្យ​ឃើញ​ថា វា​ពិតជា​មាន​សារជាតិ​ថ្នាំ  សម្រាប់​ស្រោច​ផ្លែ​ឪឡឹក​នៅ​តាម​ចម្ការ ។

ដោយឡែក​សមត្ថកិច្ច​នៅ​ទីនោះ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ពុល​ផ្លែ​ឪឡឹក​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​លក់​ឪឡឹក​ផ្ទាល់​តែ​ម្តង ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​ពុំ​រក​ឃើញ​ផ្លែ​ឪឡឹក​ផ្សេង​ទៀត​មាន​ផ្ទុក​សារជាតិ​ថ្នាំពុល​នោះ​ទេ រីឯ​ផ្លែ​ឪឡឹក​ដែល​ក្មេង​ៗ​ទិញ​យក​ទៅ​ហូប​ក្បែរ​សាលា​នោះ វា​ពិតជា​ចៃដន្យ​ណាស់ ព្រោះ​ផ្លែ​ឪឡឹក​មួយ​គោ​យន្ត​ប៉ះ​ចំ​ផ្លែ​ឪឡឹក​១​ផ្លែ​ដែល​ក្មេង​ៗ​ទិញ​មាន​ជាតិ​ថ្នាំ បណ្តាល​ឲ្យ​ពុល តែ​មិន​មានការ​ពុល​ធ្ងន់ធ្ងរ​នោះ​ទេ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​នាំ​យក​ក្មេង​ៗ​រង​គ្រោះ​ទាំង​៧​នាក់​ទៅ​សង្គ្រោះ​ទាន់​ពេល រហូត​មក​ដល់​ពេល​នេះ​ក្មេង​ៗ​ទាំង​អស់នោះ​មាន​សភាព​ធូរស្បើយ​វិញ​ហើយ នឹង​ត្រូវ​អាណាព្យាបាល ទទួលយក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​នៅ​ថ្ងៃ​ដដែល ៕