ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើនអ្នកនៅរាជធានីភ្នំពេញសុទ្ធតែជនរងគ្រោះ ដែលបានបាត់រថយន្តដោយចោរលួច ផ្សេងៗគ្នានៅក្នុងខែមិថុនានេះ បានលើកគ្នាតាមរកឃើញនៅកន្លែងដេប៉ូលក់ខ្សាច់ និងឈើមួយកន្លែងស្ថិតនៅឃុំសំរោងក្រោម នៅជិតនឹងសាលាស្រុកបន្ទាយមាស ខេត្តកំពត ។
ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិព្រែកសំរោង សង្គាត់តាខ្នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា រថយន្តខ្លួនម៉ាក់ តាន់ជើ ចំណុះ២បែន ត្រូវបានចោរលួចបាត់ កាលពីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ មកតាមរកឃើញកាលពីម្សិលមិញ នៅកន្លែងលក់ខ្សាច់នៅជិតសាលាស្រុកបន្ទាយមាស ដែលចោរលួចយកទៅលាក់ទុកនៅទីនោះ ៕ ម្ចាស់រថយន្តបែនមួយគ្រឿងទៀតឈ្មោះ រឿន រេម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិទំនប់កប់ស្រូវ សង្គាត់គោគរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏បានបាត់រថយន្តផងដែរ ដោយចោរលួចកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ តែពួកគាត់បានតាមរកឃើញនៅក្នុងដេប៉ូលក់ខ្សាច់ដ៏ដែល ។ លោក រឿន រេម និយាយថា ការរកឃើញរថយន្តបែនចំនួន៣គ្រឿង នៅកន្លែងតែមួយនេះ នគរបាលស្រុកហាក់ដូចជាមិនយកចិត្តទុកដាក់សោះ ។ ហើយរថយន្តទាំង៣គ្រឿង ដែលចោរលួចបាត់នោះ ពួកគាត់ជាជនរងគ្រោះបានលើកគ្នាដើររកស្ទើតែគ្រប់ខេត្តក្រុង តែមកតាមរកឃើញនៅស្រុកបន្ទាយមាសនេះតែម្ដង ។ ម្ចាស់រថយន្តម្នាក់ទៀតឈ្មោះ សេង លេលីន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិត្រពាំងទា សង្គាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បានបាត់រថយន្តមួយគ្រឿង ដែលជារថយន្តប្រភេទបែនសម្រាប់ដឹកដីតែត្រូវបានរកឃើញនៅកន្លែងលក់ខ្សាច់ជិតសាលាស្រុកបន្ទាយមាស ដែលចោរយកមកលាក់ទុកនៅទីនេះ ។ លោក សេង លេលីន និយាយថាពួកគាត់ជំរុញឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនដែលយករថយន្តមកលាក់ទុក និងអ្នកផ្សំគំនិត ។
លោក ទួន អាត អធិការងនគរបាលស្រុកបន្ទាយមាសនិយាយថា ករណីចោរលួចរថយន្តនេះ នគរបាលកំពុងស្រាវជ្រាវ និងឲ្យម្ចាស់រថយន្តយកឯកសារមកពិនិត្យមុននឹងប្រគល់រថយន្តទៅឲ្យម្ចាស់ដើមវិញ ។
ចែករំលែកព័តមាននេះ