Neyma ស៊ីដាច់រៀមច្បង Messi និង Ronaldo ក្លាយជាកីឡាករលំដាប់ទី1
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Neyma Jr បានក្លាយទៅជាកីឡាករដែល
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Neyma Jr បានក្លាយទៅជាកីឡាករដែល
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Neyma Jr បានក្លាយទៅជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលើទីផ្សារពិភពលោកនាពេលបច្ចុប្បន្ននេះ ខណៈដែលរៀមច្បងរបស់លោកកីឡាករ Lionel Messi និង Cristiano Ronaldo មានតម្លៃខ្លួនទាបជាងកីឡាករ Neyma Jr នៅពេលនេះ ។ តារាងតម្លៃខ្លួននេះត្រូវបានធ្វើឡើងដោយក្រុមអ្នកអង្កេតការណ៍បាល់ទាត់ CIES Football Observatory ។
នាពេលបច្ចុប្បន្ននេះកីឡាករប្រេស៊ីលអាយុ២៥ឆ្នាំរូបនេះមានតម្លៃខ្លួនដល់ទៅ២៣៥លានដុល្លារសហរដ្ឋអាមេរិក ។ ចំណែកឯអ្នកលេខ២គឺជា Dele Alli ដែលមានតម្លៃខ្លួន ១៣៧ ផោន ។ តម្លៃខ្លួននេះត្រូវបានគេវាយតម្លៃអាស្រ័យទៅលើកត្តាជាច្រើនរួមមានដូចជា ការលេងទាំងក្នុងក្លឹប និងជម្រើសជាតិ, ការធ្វើការស្រាវជ្រាវឈ្មោះក្នុងទីផ្សារអន្តរជាតិ កិច្ចសន្យា អាយុ និង តួនាទី ។ អាយុរបស់ Neyma នៅក្មេងជាង Messi និង Ronaldo ដែលធ្វើឲ្យតម្លៃខ្លួនថ្លៃបែបនេះ ។
គួរបញ្ជាក់ផងដែរថា កីឡាករល្បីជើងចាស់ Lionel Messi បានជាប់នៅលំដាប់ថ្នាក់ទី៤ក្នុងតារាងតម្លៃខ្លួនកីឡាករដែលមានតម្លៃ១៧០លានដុល្លារ ។ ចំណែកឯ Ronaldo ឈរនៅលំដាប់ទី១១ ដែលមានតម្លៃ១២៦លានដុល្លារ ៕
ចែករំលែកព័តមាននេះ