តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករលំដាប់ពិភពលោកជនជាតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយទៅជាឪពុករបស់កូនភ្លោះ ដែលជួលគេឲ្យពរពោះហើយ ។ មិត្តស្រី Georgina មិនមែនជាអ្នកពរពោះឡើយ ។
ទារកទាំងពីរបានឃើញពន្លឺព្រះអាទិត្យលើភពផែនដីនេះ នៅថ្ងៃព្រហស្បត្តិ៍កន្លងមកថ្មីៗនេះ ។ Ronaldo ពិតជាសំណាងណាស់ ដែលកូនភ្លោះនោះគឺជាកូនស្រីមួយប្រុសមួយ ។ កូនប្រុសឈ្មោះថា Mateo និងកូនស្រីឈ្មោះថា Eva ។ ពួកគេទាំងពីរនាក់នៅមិនទាន់បានឃើញឪពុកដោយផ្ទាល់ទេ ព្រោះថាឪពុកកំពុងជាប់ការងារនៅជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១០ Ronaldo បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលម្តងហើយ ដោយលោកបានប្រកាសប្រាប់ជាសាធារណថា មានកូនប្រុសម្នាក់ឈ្មោះ Cristiano Ronaldo ដែលសព្វថ្ងៃនេះមានអាយុ៦ឆ្នាំហើយ ៕
ចែករំលែកព័តមាននេះ