ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចៅសង្កាត់​ជ្រោយចង្វា​ថ្មី​ ប្រជាជន​ទុកចិត្ត​ ព្រោះ​នៅ​រួមទុក្ខ​ជាមួយ​​អ្នក​​​ក្រីក្រ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ថ្មី​ ឃុំ​សង្កាត់​បាន​បញ្ចប់ ​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ ​ដោយ​ល​ទ្ធ​ផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​គណបក្ស​ខ្លះ​ មេឃុំ​ចៅសង្កាត់​ត្រូវ​ធ្លាក់ ​ខ្លះ​ទៀត​ត្រូវ​បាន​រក្សា​ភាព​ជោគជ័យ​ ក្រោម​ការ​យល់​ឃើញ​របស់​ប្រជាជន​មូល​ដ្ឋាន​ ។​

រាជធានីភ្នំពេញ ៖ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ថ្មី​ ឃុំ​សង្កាត់​បាន​បញ្ចប់ ​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ ​ដោយ​ល​ទ្ធ​ផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​គណបក្ស​ខ្លះ​ មេឃុំ​ចៅសង្កាត់​ត្រូវ​ធ្លាក់ ​ខ្លះ​ទៀត​ត្រូវ​បាន​រក្សា​ភាព​ជោគជ័យ​ ក្រោម​ការ​យល់​ឃើញ​របស់​ប្រជាជន​មូល​ដ្ឋាន​ ។​

ជាក់ស្តែង ​លោក​ម៉ៅ ប៊ុ​ន​ថា​ ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អណ​ត្តិ​ថ្មី​ ប្រចាំ​សង្កាត់​ជ្រោយ​ចង្វា ក៏​ព្រោះតែ​លោក​ត្រូវ​បាន​ប្រជាជន​យល់​ឃើញ​ថា​ មាន​ក្រមសីលធម៌​ល្អ​ សមជា​មេ​កើយ ​គ្រា​ដែល​ប្រជាជន​ក្នុង​មូលដ្ឋាន​ មាន​បញ្ហា​អ្វី​ពឹង​អាស្រ័យ​លោក​សុខចិត្ត​ចេញ​មុខ​ចុះ​ជួយ​មិន​ប្រកាន់​និន្នាកា​នយោបាយ ​ឬ​អ្នកមាន​ និង​ក្រ​ឡើយ​។

លោកម៉ៅ ប៊ុ​ន​ថា ជា​ចៅសង្កាត់​ជ្រោយចង្វារ​ថ្មី ដែល​មាន ឮភក្ដីភាព​ស្មោះត្រង់​ជាមួយ​គណបក្ស ជា​មនុស្ស​សាច់​ការ មិន​ពុក​រលួយ ហើយ​ជា​មនុស្ស​តស៊ូ​ការងារ ​និង​មាន​ដើមកំណើត​នៅ​ជ្រោយចង្វារ​នេះ​ផ្ទាល់ ​។ តាំងពី​ជំនាន់​ឆ្នាំ១៩៧៩​ លោក​ជា​ដៃស្ដាំ​ផ្ទាល់​លោក ពេជ្រ សា​រឿ​ន អតីត​ចៅសង្កាត់​ចាស់ផង​ដែរ ។

កាលពី​ការ​ បោះ​ឆ្នោត​ស្ទង់​មតិ​ផ្ទៃក្នុង​កន្លង​មក លោក ម៉ៅ ប៊ុ​ន​ថា ទទួល​សំលេង​គាំទ្រ​ភ្លូក​ទឹកភ្លូក​ដីពី​សមាជិក​ខ្លួន ទាំង​បងប្អូន​ខ្មែរ និង​បងប្អូន​ឥ​ស្លា​ម ជាង​80​ភាគរយផង​ដែរ ។ មូលហេតុ​ដែល​ប្រជាជន​នៅ​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ក៏​ព្រោះតែ​អំពើ​ល្អ មិន​ពុក​រលួយ ជា​ចៅសង្កាត់​មាន​មូលដ្ឋាន​កំ​ណើតផ្ទាល់​នៅ​មូលដ្ឋាន លោក​ជា​មនុស្ស​ដែល លោក ពេជ្រ សា​រឿ​ន អតីត​ចៅសង្កាត់​ជ្រោយចង្វា ដែល​មាន ប្រជាប្រិយ៍​បំផុត ប្រជាជន​ស្រលាញ់​គាំទ្រ​លោក រហូត​ដល់​ចូល និវត្តន៍ បាន​ទុកដាក់​ផ្ដាំ​ផ្ញេ​ី​រ​ដល់​ប្រជាជន និង​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​ដល់​លោក ម៉ៅ ប៊ុ​ន​ថា ផង​ដែរ ។

លើស​ពី​នេះ​ទៀត​សោត ​អ្វី​ដែល​គេ​ភ្លេច​មិន​បាន ​គឺ​សូម​ថ្លែងអំណរគុណ​ដល់​​លោក​អគ្គ អ៊ុំ សា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ព្រឹទ្ធសភា ចុះ​ជួយ​ខណ្ឌ​ជ្រោយចង្វារ ដែល​តែងតែបាន​ចូលរួម​ឧបត្ថម្ភ​បន្ថែម​យ៉ាង​ច្រើន គ្រប់​ក្រុមការងារ​មូលដ្ឋាន ទៅ​លើ​​ការ​កសាង មនុស្ស​ធ​ម៍ និង​អំពើ​​ល្អ​ផ្សេង​ៗ ។ លោក​ម៉ៅ ប៊ុ​ន​ថា​ដែល​ឈ្នះ​ទឹកចិត្ត​ប្រជាជន​មូលដ្ឋាន​តាម​រយៈ​អំពើ​ល្អ​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​បន្ត​តាំងចិត្ត​ជួយ​គិតគូ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក​ឲ​កាន់តែ​ល្អ​ប្រសើរ​តទៅ​ទៀត​សម​ការ​ទុកចិត្ត​មក​លើ​រូប​លោក​បើ​មិន​មានការ​បោះ​ឲ​នោះ​ទេ​លិ​កក៍​មិន​មានឱកាស​សាង​ស្នាដៃ​បន្ត​ដែរ​។​ជា​ពិសេស​លោក​នឹង​ប្រកាន់​ការងារ​ឲ​សុ​ក្រិត​យុត្តិធម៌​បម្រើ​រាស្ត្រ​មិន​គិត​ថា​បក្ស​ណា​នោះ​ឡើយ​មើល​ខុស​ត្រូវ​អភិវឌ្ឍ​ភូមិដ្ឋាន​ឲ​អស់​តាម​សមត្ថភាព​និង​ជំនាញ​។​លោក​បន្ថែម​ថា​គោលដៅ​នឹង​ពង្រឹង​ក្រុមការងារ​ក្រោម​ឱវាទ​យកចិត្តទុកដាក់​ឲ​ខ្លាំង​ជូន​បងប្អូន​លោកតា​លោកយាយ​មិន​ឲ​មន្ត្រី​របស់​លោក​កេង​ចំណេញ​ភាព​អសកម្ម​ណាមួយ​ដល់​បងប្អូន​ពិបាកចិត្ត​ក្នុង​សំណើរ​អ្វី​ឡើយ​។