ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៃ​ការ​ដាំ​ម្រះ

13 ឆ្នាំ មុន

យោង​តាម​បទ​ពិសោធន៍​របស់​កសិករ​ម្នាក់​ក្នុង​ការ​ដាំ​ម្រះ និង​ទទួល​បាន​ទិន្នផល​ល្អ យើងខ្ញុំ​សូម​លើកយក​មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖
១- ​ ​ការ​ត្រៀម​ពូជ​ដាំ ៖ មុន​ពេល​ដាំ ត្រូវ​យក​គ្រាប់ពូជ​ទៅ​ត្រាំ​ទឹក​រយៈពេល​១២​ម៉ោង បន្ទាប់​មក​ស្រង់​យក​មក​ខ្ទប់​ក្រណាត់ធម្មតា ហើយ​ផ្អាប់​ទុក​រយៈពេល​២​យប់​។ ក្រោយ​ពី​សង្កេត​ឃើញ​មាន​ដុះ​ពន្លក ទើប​យក​ទៅ​ដាំ​លើ​រង​ដែល​បាន​រៀបចំ​រួច​។

យោង​តាម​បទ​ពិសោធន៍​របស់​កសិករ​ម្នាក់​ក្នុង​ការ​ដាំ​ម្រះ និង​ទទួល​បាន​ទិន្នផល​ល្អ  យើងខ្ញុំ​សូម​លើកយក​មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖
១-​    ​ការ​ត្រៀម​ពូជ​ដាំ ៖ មុន​ពេល​ដាំ ត្រូវ​យក​គ្រាប់ពូជ​ទៅ​ត្រាំ​ទឹក​រយៈពេល​១២​ម៉ោង បន្ទាប់​មក​ស្រង់​យក​មក​ខ្ទប់​ក្រណាត់ធម្មតា ហើយ​ផ្អាប់​ទុក​រយៈពេល​២​យប់​។ ក្រោយ​ពី​សង្កេត​ឃើញ​មាន​ដុះ​ពន្លក ទើប​យក​ទៅ​ដាំ​លើ​រង​ដែល​បាន​រៀបចំ​រួច​។
២-​    ​ការ​រៀបចំ​ដី និង​ការ​ដាំ ៖ យើង​ត្រូវ​ភ្ជួរ​រាស់​ដី​ឱ្យ​បាន​២​ដង ដើម្បី​ឱ្យ​ដី​ផុស សម្លាប់​ស្មៅ និង​សត្វល្អិត​ក្នុង​ដី ។ បន្ទាប់​មក​ត្រូវរ រាស់​ឱ្យ​ស្អាត​ហាល​ដី​ចោល​រយៈពេល​១​អាទិត្យ ទើប​ភ្ជួរ​លើក​ទី​២​ទៀត ហើយ​លើក​រង ដោយ​ទុក​ចន្លោះ​ពី​រង​មួយ​ទៅ​មួយ ប្រមាណ០,៥ម៉ែត្រ​។ រង​ប្រវែង​១០​ម៉ែត្រ ទទឹង ០,៨​ម៉ែត្រ​។ ក្នុង​១​រង ដាក់​ជីកំប៉ុស្ដ​ប្រមាណ ១៥​គីឡូក្រាម រួច​ជ្រុំ​កប់​ទៅ ក្នុង​ដី ទើប​យក​គ្រាប់​ម្រះ​ទៅ​ដាំ​ក្នុង​១​រ​ណ្តៅ​ពី ១-២​គ្រាប់ ចន្លោះ​ពីរ​​រ​ណ្តៅ​មួយ​ទៅ​មួយ​ប្រមាណ​៣​តឹង​។
៣-​    ​ការ​ថែទាំ ៖ យើង​ត្រូវ​មើលថែ​ជា​ប្រចាំ​ថៃ ដោយ​ដកស្មៅ និង​ត្រួតពិនិត្យ​ការ​បំផ្លាញ​របស់​សត្វល្អិត​។ ការ​ស្រោច​ទឹក ត្រូវធ្វើឡើង​នៅ​ពេល​ព្រឹក និង​លា​ច​។ នៅ​ពេល​កូន​ម្រះ​ដុះ​បាន​កំពស់​១​តឹក យើង​ធ្វើការ​ជ្រោយ​ជើង​ដំណាំ និង​ដាក់​ជីកំប៉ុស្តបន្ថែម នៅ​តាម​គល់​ដំណាំ​ម្ដង​ទៀត ដើម្បី​ជំរុញ​ការ​លូតលាស់​របស់​ដំណាំ​។ ក្រោយ​ពេល​កូន​ម្រះ​ដុះ​បាន​១០​ថៃ គាត់​ចាប់​ផ្តើម​ដោតជ្រ​លង់ ដើម្បី​ឱ្យ​ម្រះ​វា​តោង​ឡើង​។  នៅ​ពេល​មាន​សត្វល្អិត​មក​បំផ្លាញ ដូច​ជា ចៃ​ក្រា មាន​វិធី​មួយ​ដើម្បី​កំចាត់​វា គឺ​យក ស្បៃ​ក​កង្កែប ស្បែក​ពស់ ជាតិ​សាច់​)​ទៅ​ចង​នឹង​ទ្រឹង​ម្រះ រួច​ចងខ្សែ​ប្រទាញ​ទៅ​ដើមឈើ​ណា​ដែល​មាន​សត្វ​អង្ក្រង​នៅ ដើម្បី​ឱ្យ​សត្វ​អង្ក្រង​វា​ចូល​មក​ស៊ី​សត្វល្អិត​នោះ​។ ការ​ធ្វើ​បែប​នេះ ដំណាំ​ម្រះ​ពុំ​មាន​សត្វល្អិត​ចូល​មក​ជិត​បំផ្លាញ​ម្រះ​ទេ​។
៤-​    ​វិធី​ធ្វើ​ជីកំប៉ុស្តទឹក
-​    ​លាមក​សត្វ គោ ក្របី ជ្រូក មាន់​។ ល​។​)​ចំនួន ៣​គីឡូក្រាម
-​    ​ស្លឹកឈើ​ស្រស់ ៥​គីឡូក្រាម
-​    ​កាក​សំណល់​ផ្ទះបាយ ១-៣​គីឡូក្រាម
-​    ​ដីដំបូក ៣​គីឡូក្រាម
-​    ​ទឹក​ធម្មតា ៥០​លី​ត្រ
៥-​    ​របៀប​ធ្វើ ៖ យក​សារធាតុ​ទាំងអស់​ទៅ​ច្របល់​ចូល​គ្នា​ឱ្យ​សព្វ រួច​យក​ទៅ​ដាក់​ក្នុង​ពាង ហើយ​គ្រប​ឱ្យ​ជិត​ទុក​រយៈពេល​១៥ ទៅ ២០​ថៃ ទើប​យក​មក​ប្រើ​។
៦-​    ​វិធី​ប្រើ ៖ ចំពោះ​ការ​ប្រើ គឺ​យក​ទឹក​ជី​ចំនួន​១​លី​ត្រ ទៅ​លាយ​ជាមួយ​ទឹក​ធម្មតា ១០​លី​ត្រ ហើយ​ស្រោច​លើ​ដំណាំ ១​អាទិត្យ ម្តង​។
៧-​    ​ការ​រក្សា​ពូជ​ទុក​ដាំ ៖ ការ​ជ្រើសរើស​ពូជ គឺ​យើង​ត្រូវ​យក​ផ្លែ​ម្រះ​ដែល​ធំ ថ្លោស ហើយ​ស្រ​ឡូ​ន​ល្អ និង​ទុក​វា​ឱ្យ​ទុំ​ល្អ​នៅ​ដើម រួច​បេះ​យក​មក​ពុះ​យក​គ្រាប់​ទៅ​លាង​ទឹក​ឱ្យ​ស្អាត រួច​ហាល​ថៃ​ពី ២-៣​ថៃ ដើម្បី​ឱ្យ​សួត និង​ច្រក​ក្នុង​ដប​បិទ​ជិត​ទុក​កន្លែង ម្លប់​ល្អ​កុំឱ្យ​ត្រូវ​ពន្លឺ​ថៃ ធ្វើ​បែប​នេះ​ទើប​គ្រាប់​ដុះ​ល្អ​ ៕ (ដកស្រង់​ពី​ទស្សនា​វ​ដ្ដី​កសិករ​របស់​អង្គការ​សេ​ដាក​)