ធាក់កង់រយៈពេល4នាទីអាចទប់ស្កាត់អ្វីខ្លះ?
ការជិះកង់សម្រុកខ្លាំងក្នុងរយៈពេលត្រឹមតែបួននាទីអាចបញ្ឈប់ដំណើរការវិវឌ្ឍទៅរកភាពចាស់ ។ ការធ្វើលំហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីត្រូវគេរកឃើញថា
ការជិះកង់សម្រុកខ្លាំងក្នុងរយៈពេលត្រឹមតែបួននាទីអាចបញ្ឈប់ដំណើរការវិវឌ្ឍទៅរកភាពចាស់ ។ ការធ្វើលំហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីត្រូវគេរកឃើញថា
ការជិះកង់សម្រុកខ្លាំងក្នុងរយៈពេលត្រឹមតែបួននាទីអាចបញ្ឈប់ដំណើរការវិវឌ្ឍទៅរកភាពចាស់ ។ ការធ្វើលំហាត់ប្រាណខ្លាំងក្នុងរយៈពេលខ្លីត្រូវគេរកឃើញថាអាចបញ្ចៀសការខូចខាតកោសិកានៅពេលយើងមានអាយុកាន់តែចាស់ ។ មានមនុស្សជាច្រើនគិតថា ការជិះកង់រយៈពេលវែង ឬការធ្វើលំហាត់ប្រាណមួយម៉ោងកន្លះនៅឯកន្លែងហាត់ប្រាណគឺជាការធ្វើលំហាត់ប្រាណល្អបំផុត ។ ប៉ុន្តែការសិក្សារបស់អាមេរិកបានរកឃើញថា ការជិះកង់បែបសម្រុកខ្លាំងត្រឹមតែបួននាទី អមដោយការជិះកង់ធម្មតាចំនួនបីនាទី១២ដងក្នុងមួយសប្តាហ៍ រួមជាមួយនឹងការដើររយៈពេល៩០នាទី គឺមានលក្ខណៈវិជ្ជមានចំពោះសុខភាពរបស់យើង ។
ការហាត់ប្រាណខ្លាំងក្លា និងមានចន្លោះពេលឈប់សម្រាក វាល្អប្រសើរជាងការជិះកង់រយៈពេលយូរ និងកាត់បន្ថយការបំផ្លាញទៅលើកោសិកានៅពេលយើងមានវ័យកាន់តែចាស់ ។
ក្រុមអ្នកស្រាវជ្រាវនៅគ្លីនីក Mayo ក្នុងរដ្ឋ Minnesota បានរកឃើញថាការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេលខ្លីធ្វើឱ្យប្រសើរឡើងនូវកាយសម្បទា កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងអាចការពារការកើតជំងឺទឹកនោមផ្អែម ព្រមទាំងដោះស្រាយបញ្ហាកោសិកាវិវឌ្ឍទៅរកភាពចាស់ ។
ការហាត់ប្រាណបែបនេះអាចដុតបំផ្លាញជាតិខ្លាញ់បានច្រើនដោយបង្កើតការប្រើប្រាស់អុកស៊ីសែនលើសលប់ក្រោយការហាត់ប្រាណ ។ ការជិះកង់សម្រុកខ្លាំងក្នុងរយៈពេលត្រឹមតែបួននាទីអាចធ្វើឱ្យអត្រានៃការរំលាយអាហារកើនឡើងបានយូរបន្ទាប់ពីការធ្វើលំហាត់ប្រាណ ។
ការសិក្សាចុងក្រោយបានបង្ហាញថាការហាត់ប្រាណបែបនេះធ្វើការបានយ៉ាងល្អដើម្បីឱ្យកោសិកាបង្កើតប្រូតេអុីនបន្ថែមទៀតសម្រាប់ភ្នាក់ងារដែលបង្កើតថាមពលក្នុងកោសិកាដែលសមត្ថភាពនេះនឹងត្រូវបាត់បង់នៅពេលយើងមានវ័យចាស់ ៕
ចែករំលែកព័តមាននេះ