រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅមុននេះបន្តិច នារសៀលថ្ងៃទី១៦ ឧសភា ជនសង្ស័យរួមទាំងស្រីស្នេហ៍ក្នុងអំពើឃាតកម្មរឹត.កសម្លាប់ម្តាយក្រោយ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលាង សំណាត់ បានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃ.ស ក្រោមបទចោទប្រកាន់ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ រីឯសង្សារត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៩ និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ» ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
ជនសង្ស័យខាងលើ ឈ្មោះអឿន សុខខេង អាយុ១៧ឆ្នាំ ត្រូវបញ្ជូនទៅមណ្ឌល «ម១« និងស្រីស្នេហ៍ត្រូវបញ្ជូនទៅមណ្ឌល «ម២»។ ស្តាប់ចម្លើយសារភាពថ្មីទៀតរបស់កូនហុងដា ដែលសម្លាប់ម្តាយក្រោយ
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ឧសភា នៅសាលាដំបូងរាជធានីភ្នំពេញ ព្រះរាជអាជ្ញារងអមសាលាដំបូង លោកស៊ិន វិរៈ បានចោទប្រកាន់ជាផ្លូវការ កាលពីរសៀលថ្ងៃទី១៥ ឧសភា ពីបទឃាតកម្មគិតទុកជាមុន។
ចែករំលែកព័តមាននេះ