ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌចំនួន២ និមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ បញ្ចៀសគ្រោះថ្នា.ក់លើ​ផ្លូវ​៦០ម៉ែត្រ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌដង្កោ និងខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃចំនួន ១៤អង្គ ធ្វើពិធីសូត្រមន្តប្រោះព្រំមហាវិថី ៦០ម៉ែត្រ…

0:00
0:00

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌដង្កោ និងខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃចំនួន ១៤អង្គ ធ្វើពិធីសូត្រមន្តប្រោះព្រំមហាវិថី ៦០ម៉ែត្រ ដើម្បីសុំសេចក្តីនិងបញ្ចៀសគ្រោះថ្នាក់ផ្សេងង។

ការនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំនេះ បន្ទាប់ពីមហាវិថី ៦០នេះកន្លងមកតែងតែកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់បណ្ដាឲ្យស្លាប់និងរបួសជាច្រើននាក់ហើយថ្មីៗទៀតសោតគឺបណ្ដាលឲ្យគ្រួសារកងអង្គរក្សម្នាក់ស្លាប់បាត់បង់ជីវិតចំនួន៣ នាក់ហើយប្រពន្ធបានរងរបួសធ្ងន់(ដាច់ជើង)។

តាមមន្ត្រីសាលាខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោនិង លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញសាលាខណ្ឌទាំងពីរជាច្រើននាក់ បាននិមន្តព្រះសង្ឃ ១៤អង្គ ធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់នៅលើមហាវិថី ៦០ម៉ែត្រ ។

មន្ត្រីសាលាខណ្ឌដង្កោ រូបនោះបានឱ្យដឹងទៀតថា មូលហេតុដែលរដ្ឋបាលខណ្ឌដង្កោនិងរដ្ឋបាលខណ្ឌមានជ័យរួមគ្នានិមន្តព្រះសង្ឃដើម្បីធ្វើពិធីសូត្រមន្តរំដោះគ្រោះថ្នាក់ផ្សេងៗនៅលើមហាវិថី ៦០ម៉ែត្រ ដោយសារតែកន្លងទៅនៅលើមហាវិថី ៦០ម៉ែត្រនេះ ជារឿយៗតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានអ្នកស្លាប់ និង រងរបួសជាបន្តបន្ទាប់ ។

អាជ្ញាធរខណ្ឌដង្កោ ក៍បានសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរយានយន្តគ្រប់ប្រភេទសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៃ ព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកំរិតទាបបំផុត ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលផ្នែកចរាចរណ៍ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ បានចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ផ្លូវគោក នៃ ព្រះរាជាណាចក្រកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរយានយន្ត នៅចំណុចភ្លើងស្តុបផ្សារ ថ្នល់បត់ ឬ ស្តុបចំការដូង ដោយចែកសៀវភៅ ស្តីពី ច្បាប់ចរាចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវយល់ដឹង។

ការផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ផ្លូវគោក គឺធ្វើឡើងតាមណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលភ្នំពេញនិងលោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោគោលបំណងបញ្ជៀបការយល់ដឹងទៅដល់ប្រជាពលរដ្ឋ ទូទៅ ជាពិសេស អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ