ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យូន​ស៊ុក​យូល​សុខ​ចិត្ត​ឱ្យ​ចា.​ប់​ខ្លួន​ដើម្បី​ជៀស​វាង​ការ​បង្ហូរ​ឈា.ម

6 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ ក្រោយ​ពេល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​នៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ថ្លែង​ថា​​ការ​ចាប់​ខ្លួន​លោក​កាល​ពី​ព្រឹក​មិញ​នោះ​ពោរ​ពេញ​ដោយ​បរិយាកាស​អ័ព្ទ​អួរ​ណាស់​។ លោ​កដាក់​ជា​សំណួរ​ថា​តើ​ទង្វើ​នេះ​ស្រប​ច្បាប់​ដែរ​ឬ​ទេ​។ លោក​សូម​បញ្ជាក់​ថា​មិន​មែន​លោក​ខ្លាច​អំណាច​របស់​សមត្ថ​កិច្ច​ទេ​ដែល​ប្រគល់​ខ្លួន​ឱ្យ​ចាប់​តាម​សម្រួល​នោះ​ ប៉ុន្តែ​លោក​មិន​ចង់​ប្រទាំង​ប្រទើស​គ្នា​ដែល​នាំ​ទៅ​ដល់​អំពើ​ហិង្សា​​​។ នៅ​ពេល​លោក​ឃើញ​សមត្ថ​កិច្ច​នាំ​កម្លាំង​ចូល​ទៅ​ក្នុង​បរិ​វេណ​ផ្ទះ​​​របស់​លោក​ដែល​មាន​ប្រព័ន្ធការ​ពារ​សន្តិ​សុខ​កម្រិត​ខ្ពស់​ដោយ​មាន​កាន់​អាវុធ​នៅ​ក្នុង​ដៃ​ផង​​នោះ លោក​ក៏​សម្រេច​ចិត្ត​ធ្វើ​ទៅ​តាម​សំណូម​ពរ​របស់​ពួក​គេ​…

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល​ ក្រោយ​ពេល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​នៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ថ្លែង​ថា​​ការ​ចាប់​ខ្លួន​លោក​កាល​ពី​ព្រឹក​មិញ​នោះ​ពោរ​ពេញ​ដោយ​បរិយាកាស​អ័ព្ទ​អួរ​ណាស់​។ លោ​កដាក់​ជា​សំណួរ​ថា​តើ​ទង្វើ​នេះ​ស្រប​ច្បាប់​ដែរ​ឬ​ទេ​។ លោក​សូម​បញ្ជាក់​ថា​មិន​មែន​លោក​ខ្លាច​អំណាច​របស់​សមត្ថ​កិច្ច​ទេ​ដែល​ប្រគល់​ខ្លួន​ឱ្យ​ចាប់​តាម​សម្រួល​នោះ​ ប៉ុន្តែ​លោក​មិន​ចង់​ប្រទាំង​ប្រទើស​គ្នា​ដែល​នាំ​ទៅ​ដល់​អំពើ​ហិង្សា​​​។

នៅ​ពេល​លោក​ឃើញ​សមត្ថ​កិច្ច​នាំ​កម្លាំង​ចូល​ទៅ​ក្នុង​បរិ​វេណ​ផ្ទះ​​​របស់​លោក​ដែល​មាន​ប្រព័ន្ធការ​ពារ​សន្តិ​សុខ​កម្រិត​ខ្ពស់​ដោយ​មាន​កាន់​អាវុធ​នៅ​ក្នុង​ដៃ​ផង​​នោះ លោក​ក៏​សម្រេច​ចិត្ត​ធ្វើ​ទៅ​តាម​សំណូម​ពរ​របស់​ពួក​គេ​ ខ្ជិល​ត​វ៉ា​ច្រើន​។ គ្រាន់​តែ​ថា​ទង្វើ​របស់​ពួក​គេ​ក៏​មិន​ស្រប​ទៅ​តាម​ផ្លូ​វច្បាប់​នោះ​ដែរ។ គោល​បំណង​ធំ​បំផុត​របស់​លោក​គឺ​ជៀស​វាង​ការ​បង្ហូរ​ឈាម​គ្នា​។​​

កាល​ពី​ព្រឹក​មិញ​ តាម​ការ​បញ្ជាក់​របស់​លោក​យូន​ស៊ុក​យូល​ កម្លាំង​សមត្ថ​កិច្ច​ដែល​ទៅ​ព័ទ្ធ​ចាប់​ខ្លួន​លោក​មាន​គ្នា​​ជាង​បី​ពាន់​នាក់​។​ ដូច្នេះ​កង​អង្គ​រក្ស​របស់​លោក​ និង​ក្រុម​អ្នក​គាំទ្រ​អាច​នឹង​ពិបាក​ទប់​ទល់​ដែរ​។ ​មាន​ន័យ​ថា​ផ្ទុយ​ពី​សប្ដាហ៍​មុន​ដែល​កម្លាំង​​​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​ស៊ើប​អង្កេត​​មាន​គ្នា​ប្រហែល​​៨០​នាក់​។

មេធាវី​របស់​លោក​យូន​ស៊ុក​យូល​នៅ​តែ​និយាយ​ដដែល​ឡើង​វិញ​ថា​​ដីកា​ចាប់​ខ្លួន​នោះ​ជា​ដីកា​ខុស​ច្បាប់​។ លោក​ថា​តុលាការ​សាលា​ដំបូង​គ្មាន​យុត្តា​ធិការ​ដើម្បី​ចេញ​ដីកា​នេះ​ទេ​។ ម៉្យាង​ទៀត​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​គ្មាន​ដែន​សមត្ថ​កិច្ច​ដើម្បី​អនុវត្ត​ដីកា​នេះ​ដែរ​។

កាល​ពី​ព្រឹក​មិញ​ គេ​ឃើញ​ក្បួន​រថ​យន្ត​អម​ដំណើរ​របស់​លោក​យូន​ស៊ុក​យូល​បាន​ចាក​ចេញ​ពី​គេហដ្ឋាន​របស់​លោក​សំដៅ​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ មិន​យូរ​ប៉ុន្មាន លោក​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​​​​ដោយ​កង​សន្តិ​សុខ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ ហើយ​បាន​ជម្លៀស​ខ្លួន​ទៅ​ខាង​ក្រោយ​អគារ​ដើម្បី​ជៀស​វាង​ការ​សាក​សួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​រង់​ចាំ​យ៉ាង​ត្រៀប​ត្រា​។

ក្រោយ​ការ​ចាប់​ខ្លួន​នេះ អាជ្ញា​ធរ​អាច​​មាន​សិទ្ធិ​ឃុំ​ខ្លួន​លោក​យូន​ស៊ុក​យូល​រយៈ​ពេល​៤៨​ម៉ោង​ ឬ​២​ថ្ងៃ​​​នឹង​អស់​សុពល​ភាព​ទៅ​វិញ​ហើយ​។ តាម​ផ្លូវ​ច្បាប់​ ដើម្បី​​អាច​​ឃុំ​ឃាំង​លោក​​ជា​បន្ត​ទៀត​លុះ​ត្រា​តែ​​ស្នើ​សុំ​​ដីកា​អនុ​ញ្ញាត​ឱ្យ​​​ឃុំ​ខ្លួន​ពី​តុលាការ។​​ ពេល​នោះ​អាច​ឃុំ​បាន​២០​ថ្ងៃ​​ជា​បន្ត​ទៀត​​។ បើ​គ្មាន​ដី​កា​ពី​តុ​លាការ​​ទេ​​ត្រូវ​ដោះ​លែង​គាត់​វិញ​​ក្រោយ​ផុត​​​រយៈ​ពេល​៤៨​ម៉ោង​។

លោក​យូន​ស៊ុក​យូល​នៅ​ពេល​នេះ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ចំនួន​២​ករណី​ធំ​ៗ​។ ទី​១​នៅ​តុលាការ​ធម្ម​នុញ្ញ​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ថា​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ទៅ​មុខ​ទៀត​នេះ​តើ​ត្រូវ​ដក​តំណែង​របស់​លោក​ជា​ស្ថា​ពរ​ ឬ​យ៉ាង​ណា​តប​តាម​ការ​​ស្នើ​សុំ​​របស់​រដ្ឋ​សភា​។ ទី​២​លោក​ក៏​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ផង​ដែរ​​។ បើ​តុលាការ​រក​ឃើញ​​ទោស​ដូច​ការ​ចោទ​ប្រកាន់​មែន​ លោក​អាច​នឹង​ត្រូវ​ប្រហារ​ជីវិត ឬ​ត្រូវ​ជាប់​ពន្ធ​នា​គារ​ជា​ច្រើន​ឆ្នាំ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ