រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សាអស់ជាច្រើនម៉ោង រវាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលដឹកនាំលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា តំណាងក្រុមហ៊ុនជប៉ុន Arakawa ជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងអគារប៊ូឌិញនោះ ត្រូវបានពួកគាត់យល់ព្រមចាកចេញហើយ ដោយសម្រេចក្នុង១ម៉ែត្រការ៉េតម្លៃ១,៤០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ ។
ប្រភពឱ្យដឹងទៀតថា ទោះបីជាយ៉ាងណា ក៏មានពលរដ្ឋខ្លះនៅតែមិនយល់ព្រមតាមសំណងនេះទេ ដែលជាភាគច្រើនអ្នកដែលមានផ្ទះជាន់ដី ។ គិតមកដល់វេលាម៉ោងម៉ោង០១ និង៤០នាទីរសៀលថ្ងៃទី១២ ឧសភា នេះ គឺឃើញពលរដ្ឋបានចូលទៅផ្តិតមេដៃយល់ព្រម ដែលរៀបចំឡើងនៅទីស្តីការក្រសួងផ្ទាល់ ។
គួរបញ្ជាក់ថា អគារប៊ូឌីញ «ស» នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើប មានកម្ពស់ប្រមាណ២១ជាន់ ។
ចែករំលែកព័តមាននេះ