ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​ថ្មីថ្មោង​គួរ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ឬ​យ៉ាងណា?

6 ឆ្នាំ មុន

កូន​ៗ​ខ្មែរ​មានសំណាង​ដែល​ឪពុក​ម្តាយ​ច្រើន​មានការ​គិតគូរ​ច្រើន​ដល់​ពួក​គេ​។ សូ​ម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​រៀប​ការ​ហើយ​ក្តី ឪពុក​ម្តាយ​ជា​ច្រើន​មិន​ចង់ឱ្យ​កូន​ចេញ​នៅ​បែក​ផ្ទះ​ពី​ខ្លួន​ឡើយ​ពិ​សeស​កូនស្រី​។ តើ​នេះ​ជា​

កូន​ៗ​ខ្មែរ​មានសំណាង​ដែល​ឪពុក​ម្តាយ​ច្រើន​មានការ​គិតគូរ​ច្រើន​ដល់​ពួក​គេ​។ សូ​ម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​រៀប​ការ​ហើយ​ក្តី ឪពុក​ម្តាយ​ជា​ច្រើន​មិន​ចង់ឱ្យ​កូន​ចេញ​នៅ​បែក​ផ្ទះ​ពី​ខ្លួន​ឡើយ​ពិ​សeស​កូនស្រី​។ តើ​នេះ​ជា​រឿង​ល្អ ឬ​អាក្រក់​សម្រាប់​កូន​ៗ​?

វា​ប្រាកដ​ណាស់​ថា​វា មាន​ទាំង​ផល​ល្អ និង​អាក្រក់​សម្រាប់​កូន​ដែល​ទើបតែ​រៀប​ការ​ហើយ និង​ឪពុក​ម្តាយ​ផង​ដែរ​។ ផលប្រយោជន៍​ធំ​សម្រាប់​អ្នក​ទើប​រៀប​ការ​ដែល​បន្ត​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នោះ គឺ​ការ​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​។ ពួក​គេ​មិនបាច់​ប្រឹងរក​លុយ​ទិញ​ផ្ទះ​ថ្មី​ដែល​មាន​តម្លៃ​ជា​ច្រើន​ម៉ឺន​រហូត​ដល់​សែន​ដុល្លារ​។ ទន្ទឹម​នោះ ពួក​គេ​ក៏​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ទៅ​លើ​ម្ហូបអាហារ ទឹក ភ្លើង​ជាដើម​។ ចំណែក​ផលប្រយោជន៍​មួយ​នោះ​គឺ​ពួក​គេ​បាន​នៅ​ជិត​ឪពុក​ម្តាយ​ដែល​នឹង​ជួយ​ផ្តល់​បទ​ពិសោធន៍ និង​ដំបូន្មាន​ទាក់ទង​នឹង​ជីវិត​រស់នៅ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្រោយ​អាពាហ៍ពិពាហ៍​រួច​ក៏​បាន​ផ្តល់​ផល​អវិជ្ជមាន​ផង​ដែរ​។ ប្តី​ប្រពន្ធ​ពីរ​នាក់​ពិបាក​ស្រាប់​ទៅ​ហើយ​នៅ​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​ដោយ​ទទួលយក​នូវ​អ្វី​ដែល​ជា​ចំណុច​ខុស​គ្នា​ក្នុង​ជីវិត​។ ពួក​គេ​បាន​ប្រឈម​មុខ​ស្រាប់​ទៅ​ហើយ​នៅ​ក្នុង​ការ​សម្របសម្រួល​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​អ្វី​ដែល​ពួក​គេ​អាច​នឹង​ខ្វែងគំនិត​គ្នា​។ ការ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​ប្រឈម​មុខ​ខ្លាំង​នៅ​ក្នុង​ការ​ខ្វែងគំនិត​គ្នា ឬ​ក៏​ពេល​ខ្លះ​អាច​ក្លាយជា​ជម្លោះ​។ វា​កើត​មាន​ជា​ញឹកញាប់​នូវ​ជម្លោះ​រវាង​ឪពុក​ម្តាយក្មេក​និង​កូនប្រសា ដោយសារ​តែ​ការ​រស់នៅ​ជាមួយ​គ្នា​នេះ​។ កូនប្រសា​ខ្លះ​មានចិត្ត​អត់ធ្មត់​ក៏​អាច​សម្របសម្រួល​ជាមួយនឹង​ឪពុក​ម្តាយក្មេក​បាន​។ ប៉ុន្តែ​កូនប្រសា​ខ្លះ​មិន​អាច​ទ្រាំទ្រ​បាន​នឹង​ជម្លោះ​ជាមួយ​ឪពុក​ម្តាយ​ខាង​ប្រពន្ធ​ក៏​ឈាន​ដល់​ការ​សម្រេចចិត្ត​នាំ​ប្រពន្ធ​ចេញ​ទៅ​រស់នៅ​ខាងក្រៅ​។ អ្នកខ្លះ​ទៀត​ក៏​ត្រូវ​ឪពុក​ម្តាយ​បណ្តេញចេញ ហើយ​ក៏​លែង​មើល​មុខ​គ្នា​លែង​ចំ​។ រឿង​អាក្រក់​ជាង​នេះ​ក៏​មាន​ប្តី​ប្រពន្ធ​ខ្លះ​ឈាន​ដល់​ការ​បែកបាក់​គ្នា​ដោយសារ​តែ​ការ​មុន​ចុះសម្រុង​រវាង​ឪពុក​ម្តាយក្មេក និង​កូនប្រសារ​។

ជាមួយនឹង​បញ្ហា​ទាំង​អស់នេះ ការ​ដែល​ប្តី​ប្រពន្ធ​វ័យក្មេង​រស់នៅ​ឯករាជ្យ​ពី​ឪពុក​ម្តាយ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​រៀនសូត្រ​រស់នៅ​ដោយ​ពឹងពាក់​ខ្លួនឯង ហើយ​ទន្ទឹម​នោះ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​។ ម្យ៉ាងទៀត វា​ក៏​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ឪពុក​ម្តាយក្មេក​និង​កូនប្រសារ​ផង​ដែរ​៕