យប់ស្ងាត់អង្គុយតែ២នាក់ ដល់ចូលទៅទើបដឹង
រាជធានីភ្នំពេញ ៖ យុវជន០២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធប្រើប្រាស់ និងរក្សាទុកនូវគ្រឿងញៀ.នជាប់ខ្លួន ហេតុការណ៍នេះកើតឡើងកាលពី
រាជធានីភ្នំពេញ ៖ យុវជន០២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធប្រើប្រាស់ និងរក្សាទុកនូវគ្រឿងញៀ.នជាប់ខ្លួន ហេតុការណ៍នេះកើតឡើងកាលពី
រាជធានីភ្នំពេញ ៖ យុវជន០២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធប្រើប្រាស់ និងរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួន ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២០និង៣០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងសាលាបុណ្យ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ យ៉ឺន ស៊ីតាក់ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ ភូ ប៉ូរ៉ា ហៅតឿ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងអន្តរាគមន៍បានជិះម៉ូតូល្បាតដល់ចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យទាំង០២នាក់អង្គុយលេងនៅក្នុងសាលាបុណ្យភូមិ ខណៈឃើញសមត្ថកិច្ចជនសង្ស័យបានទម្លាក់ថ្នាំញៀនចោល ដោយមានសង្ស័យសមត្ថកិច្ចបានបញ្ចាំងពិលមើល ស្រាប់តែឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៤កញ្ចប់តូច ក៏ឃាត់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ថ្នាំញៀនខាងលើពិតជារបស់ខ្លួនមែន ដោយទិញមកទុកប្រើប្រាស់ប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវ ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕
ចែករំលែកព័តមាននេះ