អាមេរិក ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ឪពុករបស់ទារិកាម្នាក់បានបង្ហាញពីវិធីធ្វើឲ្យទារកបាត់យំមួយរំពេច។ ពិតជាមិនសរសើរមិនបាន !
វាគឺពិតជាសាមញ្ញ ហើយស្រួលមែនទែន។ តែយើងពិតជាគួរអរគុណដល់ លោក Daniel Eisenman ណាស់ ដែលបានចែករំលែកវិធីដ៏ល្អនេះដល់មាតាបិតាលើពិភពលោក។
អ្វីដែលលោក Daniel ធ្វើ គឺគ្រាន់តែស្រែក «អរ…………….» ដោយធ្វើសម្លេងឲ្យថេរ និងឲ្យបានយូរ រហូតទាល់តែក្មេងបាត់យំ។ មានអ្នកខ្លះថា ការធ្វើដូចនេះហាក់បីដូចជាសម្លេងធម៌។
មានទ្រឹស្តីមួយលើកឡើង អះអាងពីមូលហេតុខាងលើថា ការធ្វើសម្លេងបែបនេះ គឺមានលក្ខណៈដូចទៅនឹងសម្លេងនៅក្នុងស្បូនរបស់ម្តាយ ដែលលឺខ្លាំង និងថេរ។
ទោះបីជាមានទ្រឹស្តីនេះក៏ដោយ ក៏មានអ្នកខ្លះប្រាប់ថា វាគ្មានប្រសិទ្ធភាពដល់កូនរបស់ពួកគេទេ។
បើចង់ជ្រាបឲ្យកាន់តែច្បាស់ ស្រួលយកទៅអនុវត្តន៍ផ្ទាល់ សូមទស្សនាវីឌីអូខាងក្រោមដោយមេត្រី។ ប្រសិនបើមានប្រសិទ្ធភាព ឬ គ្មានប្រសិទ្ធភាព សូមចូលរួមបញ្ចេញមតិនៅក្នុង Comment ទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ