ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៃលុយ​គ្នា​ដើម្បី​រាំ​សប្បាយ បែរជា​ឆោឡោ​ទាំង​កណ្តាល​យប់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មាន​ករណី​អំពើ​ហិ.ង្សា​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​កំពុង​រាំ​ធុងបាស​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី ដោយ​យុវជន​ម្នាក់​បាន​យក

ខេត្តកំពង់ស្ពឺ ៖ មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​កំពុង​រាំ​ធុងបាស​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី ដោយ​យុវជន​ម្នាក់​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​២៣​និង​០០​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រ​ឡូង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ។

ជន​ជ​សង្ស័យ​ឈ្មោះ វ​ណ្ណា គី​ម​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នុ​ល ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ វត្ថុ​តាង​ពូថៅ​ដៃ​ប្រវែង​០,២៨​ម៉ែត្រ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឆុ​ន អេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​របួស​ចំ​ក្បាល និង​គុំ​ត្រចៀក​ខាងស្តាំ ។

បើ​តាម​ប្រភព​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា មុខ​ពេល​កើតហេតុ​អ្នក​ភូមិ​ត្រពាំង​ក្រ​ឡូង បាន​រៃ​លុយ​គ្នា​បង្កើត​កម្មវិធី​ចាក់​ធុងបាស​រាំ​កម្សាន្ត ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ជិត​មក​ដល់ ចំណែកឯ​ជន​រង​គ្រោះ និង​ជនសង្ស័យ​ក៏​បាន​មក​រាំ​ក្នុង​កម្មវិធី​នោះ​ដែរ ។ ខណៈ​ពេល​ដែល​កំពុង​រាំ​នោះ ជន​រង​គ្រោះ​បាន​ជ្រុល​ជាន់​ជើង​ជនសង្ស័យ ហើយ​ជន​សង្ស័យ​ក៏​បាន​ដើរទៅ​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ត្រូវ​ចំ​ក្បាល និង​គុំ​ត្រចៀក​រង​របួសធ្ងន់ ។ ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​។

លុះដល់​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕