ទឹកស្ទឹងប្រែក្លាយទៅជាថ្លាបន្តិចម្តងៗអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់បាន
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ទឹកស្ទឹងបយ៉ាខា ក្រុងប៉ៃលិន បានចាប់ផ្តើមថ្លាឡើងវិញជាបណ្តើរៗ
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ទឹកស្ទឹងបយ៉ាខា ក្រុងប៉ៃលិន បានចាប់ផ្តើមថ្លាឡើងវិញជាបណ្តើរៗ
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ទឹកស្ទឹងបយ៉ាខា ក្រុងប៉ៃលិន បានចាប់ផ្តើមថ្លាឡើងវិញជាបណ្តើរៗ ដែលអាចឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងនេះរាប់រយគ្រួសារ អាចប្រើប្រាស់បានខ្លះៗ សម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃ ខណៈកាលពីប៉ុន្មានថ្ងៃកន្លងទៅបែរជាឡើងពណ៌ក្រហមល្អក់កករមិនអាចឱ្យពួកគាត់ប្រើប្រាស់កើតនោះឡើយ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យ ដឹងថា បញ្ហាទឹកល្អក់កករនៅក្នុងស្ទឹងបយ៉ាខានេះគឺបណ្តាលមកពីកងកម្លាំងវិស្វកម្មកំពុង ឈូសឆាយធ្វើផ្លូវក្រវ៉ាត់ព្រំដែនដែលនៅតំបន់នោះ នៅជាប់នឹងប្រភពទឹកស្ទឹងបយ៉ាខា ខណៈមានភ្លៀងធ្លាក់ជាប់ៗ គ្នាជាច្រើនថ្ងៃកន្លងមកទើបបណ្តាលឱ្យហូរអាចម៍ដីក្រហមចូលទៅក្នុងទឹកស្ទឹង ទើបធ្វើឱ្យកើតមានបញ្ហាល្អក់កករបែបនេះតែម្តង ។
លើសពីនេះអាជ្ញាធរបានឱ្យខាងមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តយកគ្រឿងចក្រទៅជីករណ្តៅ ឬស្រះនៅក្បែរមាត់ស្ទឹងដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់នៅតាមតំបន់ដែលត្រូវការទឹកប្រើប្រាស់ជាចាំបាច់ ។ គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយដោយទឹកស្ទឹងប៉ៃលិនឡើងល្អក់កករពណ៌ក្រហម ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ជាច្រើនភូមិ ព្រមទាំងភូមិនានាជាច្រើនទៀត នៅតាមបណ្តោយដងស្ទឹងនេះផងដែរ ៕
ចែករំលែកព័តមាននេះ