កម្លាំងជំនាញចុះត្រួតពិនិត្យសត្វជ្រូក ដែលនាំចូលខុសច្បាប់ពីស្រុកយួន
ខេត្តតាកែវ ៖ ដើម្បីទប់ស្កាត់នូវជំងឺឆ្លងពីសត្វជ្រូកដែលបានផ្ទុះជំងឺជ្រូកនៅឯប្រទេសវៀតណាមនោះ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់
ខេត្តតាកែវ ៖ ដើម្បីទប់ស្កាត់នូវជំងឺឆ្លងពីសត្វជ្រូកដែលបានផ្ទុះជំងឺជ្រូកនៅឯប្រទេសវៀតណាមនោះ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់
ខេត្តតាកែវ ៖ ដើម្បីទប់ស្កាត់នូវជំងឺឆ្លងពីសត្វជ្រូកដែលបានផ្ទុះជំងឺជ្រូកនៅឯប្រទេសវៀតណាមនោះ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ក្រោមបញ្ជារបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម អគ្គនាយកដ្ឋាន ពិសេសក្រោមកាណែនាំរបស់អភិបាលខេត្តផងនោះ កម្លាំងការិយាល័យជំនាញបានធ្វើការចុះត្រួតពិនិត្យសត្វជ្រូកដែលឈ្មួញបាននាំចូលមកដោយខុសច្បាប់ពីស្រុកយួនបានជាបន្តបន្ទាប់ ដើម្បីបូមឈាមយកទៅពិនិត្យនៅឯមន្ទីរពិសោធន៍ក្រសួងកសិកម្ម។
លោកថែ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីមានផ្ទុះជំងឺជ្រូកនៅឯប្រទេសវៀតណាម លោករដ្ឋមន្ត្រីក្រសួងកសិកម្ម លោកអគ្គនាយកដ្ឋាន ពិសេសលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបញ្ជា និងណែនាំដល់ជំនាញពេទ្យសត្វឲ្យចុះធ្វើកាត្រួតពិនិត្យដល់កានាំជ្រូកចូលមកពីស្រុកយួនគ្រប់ច្រកល្ហក។ លោក ថែ លី បានបន្តទៀតថា ជាលទ្ធផលគិតត្រឹមថ្ងែទី២១ ដល់ថ្ងៃទី២៩ មីនា ២០១៧នេះ កម្លាំងរបស់លោកបានឃាត់ការនាំចូលជ្រូកពីស្រុកយួនមកដោយមិនមានលិខិតស្នាមត្រឹមត្រូវ បានចំនួន៣៦ក្បាល និងរថយន្ត២គ្រឿងយកមករក្សាទុកនៅការិយាល័យរបស់លោកដើម្បីចាត់ការបន្ត។
លោកប្រធានការិយាល័យបានបញ្ជាក់ថា ជាលទ្ធផលនោះលោកបានបូមឈាមសត្វជ្រូកទាំងអស់នោះយកទៅពិនិត្យក្នុងមន្ទីរពិសោធន៍ ក្រសួងកសិកម្មសត្វជ្រូកទាំងអស់នោះអត់មានជំងឺឆ្លងអ្វីទាំងអស់ បើសិនសត្វជ្រូកទាំងអស់នោះមានផ្ទុកជំងឺឆ្លងនោះលោក និងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីធ្វើកាកម្ទេចសត្វជ្រូកទាំងអស់នោះចោល តែនៅពេលពិសោធន៍រួចពុំមានជំងឺឆ្លងអ្វីទេ លោកនឹងហៅម្ចាស់ជ្រូកមកធ្វើការពិន័យទៅតាមច្បាប់ ហើយចំពោះក្រុមហ៊ុនដែលមានសិទ្ធិនាំជ្រូកចូលមកពីស្រុកយួនដោយស្របច្បាប់នោះ ខាងក្រុមហ៊ុនត្រូវមានលិខិតបញ្ជាក់ពីពេទ្យសត្វវៀតណាមថា សត្វជ្រូកដែលបាននាំចូលមកនេះមិនមានជំងឺឆ្លងអ្វីទេ ទើបអាចនាំចូលមកបាន។ ហើយចំពោះកាចុះត្រួតពិនិត្យទៅលើការនាំចូលសត្វជ្រូកពីស្រុកយួននេះយើងនៅតែបន្តធ្វើរហូតតែម្តង៕
ចែករំលែកព័តមាននេះ