ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផាលោកវេជ្ជបណ្ឌិត រីចន័រ កំពុងសង្គ្រោះបន្ទាន់
រាជធានីភ្នំពេញ ៖ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ឋបុប្ផា លោកវេជ្ជបណ្ឌិត ប៊ីត រីចនឺរ (Beat Richner) កំពុងមានជំងឺធ្ងន់ធ្ងរ
រាជធានីភ្នំពេញ ៖ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ឋបុប្ផា លោកវេជ្ជបណ្ឌិត ប៊ីត រីចនឺរ (Beat Richner) កំពុងមានជំងឺធ្ងន់ធ្ងរ
រាជធានីភ្នំពេញ ៖ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ឋបុប្ផា លោកវេជ្ជបណ្ឌិត ប៊ីត រីចនឺរ (Beat Richner) កំពុងមានជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់នៅប្រទេសស្វីស ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយពីប្រទេសស្វីសចុះថ្ងៃទី២៨ មីនា ២០១៧ ។
សេចក្តីប្រកាសដដែលក៍បានបញ្ជាក់ទៀតថា លោកវេជ្ជបណ្ឌិតប៊ីត រីចនឺរ នឹងអាចលាលែងពីតំណែងប្រធានមន្ទីរពេទ្យគន្ឋបុប្ផាផងដែរ ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះ ។
ក្នុងវ័យ៧០ឆ្នាំ និងកើតនៅទីក្រុងហ្ស៊ូរីច (Zurich) ប្រទេសស្វីស លោកប៊ីត រីចនឺរ បានបង្កើតមូលនិធិគន្ឋបុប្ផានៅឆ្នាំ១៩៩១ និងបង្កើតមន្ទីរពេទ្យគន្ឋបុប្ផានៅឆ្នាំ១៩៩២។
ចាប់តាំងពីឆ្នាំ១៩៩២រហូតមកទល់នឹងឆ្នាំ២០១៦ មន្ទីរពេទ្យគន្ឋបុប្ផាបានប្រើប្រាស់ថវិកាអស់ជាង៥០០លានដុល្លារ បានមកពីជំនួយមនុស្សធ៌មរបស់រដ្ឋាភិបាលស្វីស ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជានិងសប្បុរសជននានា ដោយដំណើរការទៅមន្ទីរពេទ្យគន្ឋបុប្ផាទាំង៥ទីតាំង និងបានសង្គ្រោះកុមារក្រីក្ររាប់ម៉ឺននាក់ ៕
ចែករំលែកព័តមាននេះ