ខ្សែប្រយុទ្ធក្លិបកញ្ជ្រោងរងការគំរាមសម្លា.ប់
ខ្សែប្រយុទ្ធក្លិបLeicester កីឡាករJamie Vardy បាននិយាយថា រូបលោកបានទទួលការគំរាមកំហែងដល់អាយុជីវិត ក្នុងនោះក្រុមគ្រួសាររបស់លោកក៏ជាគោលដៅផងដែរ ចាប់តាំងពីការដកតំណែងគ្រូបង្វឹក
ខ្សែប្រយុទ្ធក្លិបLeicester កីឡាករJamie Vardy បាននិយាយថា រូបលោកបានទទួលការគំរាមកំហែងដល់អាយុជីវិត ក្នុងនោះក្រុមគ្រួសាររបស់លោកក៏ជាគោលដៅផងដែរ ចាប់តាំងពីការដកតំណែងគ្រូបង្វឹក
ខ្សែប្រយុទ្ធក្លិបLeicester កីឡាករJamie Vardy បាននិយាយថា រូបលោកបានទទួលការគំរាមកំហែងដល់អាយុជីវិត ក្នុងនោះក្រុមគ្រួសាររបស់លោកក៏ជាគោលដៅផងដែរ ចាប់តាំងពីការដកតំណែងគ្រូបង្វឹកលោក Claudio Ranieri មកម្ល៉េះ ។ ចំពោះការគំរាមកំហែងដូច្នេះ ត្រូវបានគេសង្ស័យថាព្រោះកីឡាករVardy គឺជាអ្នកមានឥទ្ធិពលខ្លាំងទៅលើសេចក្តីសម្រេចផ្សេងៗរបស់ក្លិប ដូចជាការបញ្ឈប់តំណែងរបស់លោក Claudio Ranieri កាលពីខែកុម្ភៈកន្លងទៅជាដើម ។
យ៉ាងណាមិញ គ្រូបង្វឹកបណ្តោះអាសន្នក្លិបកញ្ជ្រោងLeicester លោកCraig Shakespeare បានច្រានចោលចំពោះការចោទប្រកាន់ទៅលើកីឡាករVardy ដែលថាជាអ្នកនៅពីក្រោយរឿងក្តីនេះ ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ បាននិយាយថា៖«វាជារឿងគួរឱ្យភ័យខ្លាចបំផុត» ។ លោកបន្ថែមថា៖«ខ្ញុំត្រូវបានគេគំរាមសម្លាប់ រួមទាំងគ្រួសារ និងកូនៗរបស់ខ្ញុំផងដែរ ដោយចោទថា បានចូលរួមប្រជុំសម្ងាត់មួយបន្ទាប់ពីពួកយើងប្រកួតប៉ះក្រុមSevilla តែតាមពិតពេលនោះខ្ញុំមិនបានចូលប្រជុំទេ គឺខ្ញុំនៅអង្គុយកន្លែងពិនិត្យសារធាតុញៀនប្រមាណជា៣ម៉ោង» ៕
ចែករំលែកព័តមាននេះ