សារច្រាសជើង…!
កន្លងមកពីបញ្ហាចម្រូងចម្រាសខ្លាំងលើសារនយោបាយមួយ…គណបក្សប្រឆាំងចេញទ្រឹស្តីថា…ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ…
កន្លងមកពីបញ្ហាចម្រូងចម្រាសខ្លាំងលើសារនយោបាយមួយ…គណបក្សប្រឆាំងចេញទ្រឹស្តីថា…ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ…
កន្លងមកពីបញ្ហាចម្រូងចម្រាសខ្លាំងលើសារនយោបាយមួយ…គណបក្សប្រឆាំងចេញទ្រឹស្តីថា…ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ…
ខាងលើនេះជាទ្រឹស្តីរវើរវាយ…ជាទ្រឹស្តីប្រាសចាកការណ៍ពិត…ជាទ្រឹស្តីធ្វើឱ្យអ្នកគាំទ្រប្រឆាំងតបវិញ…ដែលតាមទស្សនៈខ្លះយល់ថា…បក្សប្រឆាំងខាតមែនទែនហើយ…។
ឈប់ប្រើទៅ…ល្អ !
ជួបជាមួយមេឃុំច្រើននាក់ហើយ…មេឃុំព្រៃដើមថ្នឹង…មេឃុំឫស្សីសាញ់…មេឃុំក្តឿងរាយ…។ល។
លោកមេឃុំប្រាប់កោះសន្តិភាពថា…ពួកគាត់ពេលបានអំណោយកាកបាទក្រហមម្តងៗ…គិតជាងគេអ្នកក្រីក្រក្នុងភូមិ…អ្នកក្រីក្រជាងគេ ដល់ពិនិត្យទៅច្រើនតែសមាជិកបក្សប្រឆាំង…ប៉ុន្តែគាត់ជាមេឃុំយកចិត្តណាស់បក្សប្រឆាំង ដើម្បីកុំឱ្យគេខឹង…កាលណាគេខឹងម្តងៗ គេជេរ…គេបញ្ចោរ…។ មេឃុំថាគ្មានរើសអើងនយោបាយទេ…ជាកូនឃុំរបស់គាត់…យកចិត្តទុកដាក់ស្មើៗគ្នា…សំខាន់អត់មានបែងចែកខាងគេ…ខាងយើងទេ !
ឃុំខ្ញុំបាត់សំឡេងច្រើន…ប្រឹងណាស់អូសទាញដើម្បីយកឥទ្ធិពល…យកស្នាដៃដឹកនាំ…។ ឯមេខាងលើដែលគេដាក់ថា ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ…ប្រាកដជាច្រាសជើងហើយ…គោលនយោបាយបែបនេះសាបហើយ…។
មេឃុំនិយាយថា កូនចៅខ្លួនឯងក្រីក្រណាស់…អត់ឃើញមកសួរសុខទុក្ខ…អត់ឃើញមកជួប…រដូវនេះជារដូវប្រាំង…រដូវអត់ ប្រសិនកុំបានមេឃុំជួយសម្រួល មិនដឹងអត់យ៉ាងណាទេ…ជួយរហូតដល់ឱ្យកូនចៅបានចូលរៀន ដោយអត់បង់ថ្លៃអត់ចំណាយអ្វីទាំងអស់ ។
សួរថា តើលោកមេឃុំហ៊ានប្តឹងមេបក្សប្រឆាំងទេ ? គាត់ឆ្លើយថា…មិនប្តឹងទេ…សំខាន់អនុវត្តន៍ជាក់ស្តែង…រហូតដល់ផ្ទះរលំ លើកគ្នាទៅជួយលើកផ្ទះ ដេរស្លឹកត្នោតឱ្យប្រក់ផ្ទះទៀត…តើហ្នឹងឬមេឃុំបម្រើបក្សនោះ ?
អាឡេវ
ចែករំលែកព័តមាននេះ