ជនរងគ្រោះដោយសារគ្រឿងញៀ.នជិត៥០០នាក់ត្រូវបានដោះលែងបន្ទាប់ពីបន្សាប និងអប់រំ
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីសម្រេចឲ្យជនរងគ្រោះដោយសារធាតុញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំចំនួន៤៩៧នាក់
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីសម្រេចឲ្យជនរងគ្រោះដោយសារធាតុញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំចំនួន៤៩៧នាក់
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីសម្រេចឲ្យជនរងគ្រោះដោយសារធាតុញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំចំនួន៤៩៧នាក់ ធ្វើសមាហរណកម្មឲ្យវិលត្រឡប់ទៅរស់នៅសហគមន៍ជួបជុំក្រុមគ្រួសារពួកគេវិញ បន្ទាប់ពីទទួលបានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនិតិសម្បទាជាសះស្បើយផ្តាច់សារធាតុញៀនញៀនមួយរយៈពេលកន្លងមក ។
ក្នុងពិធីសមាហរណកម្មជនរងគ្រោះដោយសារគ្រឿងញឿនឲ្យវិលត្រឡប់ទៅសហគមន៍ជួបក្រុមគ្រួសារវិញព្រឹកថ្ងៃទី១៥ មីនា នៅមជ្ឈមណ្ឌលឱកាសខ្ញុំស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ លោក ឃួង ស្រេង អភិបាលរងរាជធានីមានប្រសាសាន៏ថា ការសម្រេចឲ្យជនរងគ្រោះដោយសារធាតុគ្រឿងញៀនទាំង៤៩៧នាក់នេះធ្វើសមាហរណកម្មវិលត្រឡប់ទៅរស់នៅតាមសហគមន៍ជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញនេះ ដោយសារខាងមជ្ឈមណ្ឌល និងអាជ្ញាធរបានពិនិត្យឃើញថា ប្អូនៗបានស្តារនិតិសម្បារទទួលការព្យាបាលជាសះស្បើយផ្តាច់សារធាតុញៀនញៀននៅក្នុង និងមានសតិចងចាំជាធម្មតាឡើងវិញ ។ លោកបានអំពាវនាវផងដែរដល់ប្អូនៗនៅពេលត្រឡប់ទៅសហគមន៏វិញត្រូវកែខ្លួនឲ្យខ្លាយជាពលរដ្ឋក្នុងសង្គម ស្តាប់ដំបូលន្មានអណាព្យាបាល ឪពុក-ម្តាយ និងកុំប្រាស់គ្រឿងញៀនសារជាថ្មីវិលត្រឡប់មកទីនេះជាកើលទីពីរឲ្យសោះ ។
លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំបានឲ្យដឹងថា ជនរងគ្រោះដែលទទួលបានការស្តារនិតិសម្បារជាសះស្បើយផ្តាច់សារធាតុញៀនញៀនសមាហរណកម្មវិលត្រឡប់ទៅរស់នៅសហគមន៍វិញនេះមាន៤៩៧នាក់ស្រី២៨នាក់ ដែលគណៈកម្មការពិនិត្យវាយតម្លៃពីលទ្ឋផល អប់រំ ព្យាបាល ជាសះស្បើយពីគ្រឿងញៀន មានសតិចងចាំឡើងវិញ ទើបសម្រេចបញ្ជូនទៅសហគមន៏តែម្តង ។
សូមបញ្ចាក់ថា ជនរងគ្រោះដែលត្រូវត្រឡប់ទៅសហគមន៍វិញរួមមាន ខណ្ឌសែនសុខចំនួន៧០នាក់ស្រី២នាក់ ខណ្ឌពោធិសែនជ័យ៦១នាក់ស្រី៤នាក់ ខណ្ឌប្ញស្សីកែវ៥០នាក់ស្រី៣នាក់ ខណ្ឌទួលគោក៥១នាក់ ស្រី៤នាក់ ខណ្ឌមានជ័យ៤០នាក់ស្រី៣នាក់ ខណ្ឌ៧មករា៣១នាក់ស្រី៣នាក់ ខណ្ឌជ្រោយចង្វា២២នាក់ ស្រីម្នាក់ ខណ្ឌច្បារអំពៅ១៨នាក់ខណ្ឌដង្កោ១៨នាក់ ខណ្ឌព្រែកព្នៅ១៤នាក់ស្រីម្នាក់ ខណ្ឌដូនពេញ១៥នាក់ស្រី២នាក់ ខណ្ឌចំការមន១២នាក់ និងតាមបណ្តាខេត្តផ្សេងៗមានចំនួន៩៥នាក់ស្រី៥នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ