ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអី ទើបដេកដួលសន្លប់​កណ្តាល​ផ្លូវ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បានប្រទះឃើញ​​ដេក​ផ្កា.ប់មុខ​សន្លប់​ស្ដូកស្ដឹង​នៅ​លើ​ផ្លូវ ហើយ​មិន​មាន សាក្សី​​ណា​មួយ​បានដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​នោះ​ឡើយ ដែល​​អ្នកខ្លះ​​​និយាយ​ថា ​​មក​ពីបុរស​នោះ​ជិះ​ម៉ូតូ​ដួល​ដោយ​​ខ្លួនឯង ឯ​ខ្លះ​ទៀត​​និយាយ​ថា គាត់​ត្រូវ​រថយន្ត​​កៀរ​បណ្ដាល​ឱ្យដួល បន្ទាប់​មក ​រថយន្ត​បង្ក​នោះបាន​បើក​រត់គេច​ទៅ​បាត់

រាជធានីភ្នំពេញ ៖ ​បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បានប្រទះឃើញ​​ដេក​ផ្កាប់មុខ​សន្លប់​ស្ដូកស្ដឹង​នៅ​លើ​ផ្លូវ ហើយ​មិន​មាន សាក្សី​​ណា​មួយ​បានដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​នោះ​ឡើយ ដែល​​អ្នកខ្លះ​​​និយាយ​ថា ​​មក​ពីបុរស​នោះ​ជិះ​ម៉ូតូ​ដួល​ដោយ​​ខ្លួនឯង ឯ​ខ្លះ​ទៀត​​និយាយ​ថា គាត់​ត្រូវ​រថយន្ត​​កៀរ​បណ្ដាល​ឱ្យដួល បន្ទាប់​មក ​រថយន្ត​បង្ក​នោះបាន​បើក​រត់គេច​ទៅ​បាត់​ស្រមោល​ ។

ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃ​ទី​០៨ ​មីនា ​ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​បុរស​រង​គ្រោះ​ខាងលើ មិន​ត្រូវ​បាន​​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​មានអាយុ​ប្រហែល​ជាង​២០​ឆ្នាំ ​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ព​ណ៌​​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 11BK-2643 ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង​ ។

ទោះបីជា​បែប​ណា នៅ​ពេល​មាន​គ្រោះថ្នាក់​នេះ មិន​មាន​រថយន្ត​ធុន​យក្សបើក​ឆ្លងកាត់​ដូច​សព្វដង ប្រសិនបើ​មាន​វិញ ​ជន​រង​គ្រោះ​និង​ត្រូវរថ​យ​ន្តទាំងនោះ​កិន​ខ្ទេច​មិន​ខាន​ឡើយ ។ ​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​​ត្រូវ​បាន​នគរបាល ហៅ​រថយន្ត​សា​មុ​យ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម ​។