ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវ​ឥឡូវ​សាហា.វ​ណាស់ ! ដេញ​កា.ប់​គ្នា​ដូច​រឿង​ហុងកុង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​កា.ប់​គ្នា​ដួច​រឿង​ចិន​ហុងកុង បណ្ដាល​ឲ្យ​ក្មេង​ស្ទាវ​ម្នាក់​រង​របួស​ដាច់​ដៃ​ខាងស្ដាំ​យ៉ាងធ្ងន់ធ្ងរ​ហូរ​ឈាម​ពេញ​ខ្លួន …

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​កាប់​គ្នា​ដួច​រឿង​ចិន​ហុងកុង បណ្ដាល​ឲ្យ​ក្មេង​ស្ទាវ​ម្នាក់​រង​របួស​ដាច់​ដៃ​ខាងស្ដាំ​យ៉ាងធ្ងន់ធ្ងរ​ហូរ​ឈាម​ពេញ​ខ្លួន ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៧ នៅ​ក្បែរ​ហាង​ស៊ុប​ឡុ​កឡុក​២ ផ្លូវ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​កាប់​ឈ្មោះ សឿ​ន បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​ផ្សារ​៧​មក​រា ។

ប្រជាពលរដ្ឋ និង​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ជិត​១០​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង ពីរ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម និង​មួយ​គ្រឿង​ទៀត​ម៉ា​កនិច តែ​មិន​ចាំ​ស្លាក​លេខ​ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ​៣ មាន​ទាំង​ដុំ​ថ្ម និង​ខ្សែក្រវាត់ គ្រប់​ដៃ ជិះ​ម៉ូតូ​ដេញ​តាម​ម៉ូតូ​ជន​រង​គ្រោះ​ពីរ​គ្រឿង ម៉ាក និ​ច លុះ​មក​ដល់​ចំណុច​ផ្លូវ​លេខ​១២២ ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់​នោះ​បាន​ឈប់​កាក់​ពីមុខ​ម៉ូតូ​ជន​រង​គ្រោះ ហើយ​បក្សពួក​របស់​គេ​ក៏​រត់​ទៅ​ដេញ​កាប់​ប្រហារ​ដូច​ជា​ក្នុង​រឿង​ហុងកុង ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​លោត​ចុះ​ពីលើ​ម៉ូតូ​រត់ឡើង​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ម្តុំ​នោះ​សុំ​ឲ្យ​គេ​ជួយ ចំណែក​ជន​រង​គ្រោះ​បី​នាក់​ទៀត​ជិះ​គេចខ្លួន​យ៉ាង​លឿន​ពី​កន្លែង​កើតហេតុ ។

ប្រភព​បន្ត​ថា ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​នោះ​នៅ​តែ​ដេញ​កាប់​ប្រហារ​ជន​រង​គ្រោះ​ម្នាក់​ដែល​ព្យាយាម​រត់​ឲ្យ​គេ​ជួយ បណ្តាល​ឲ្យ​រង​របួស​ដោយ​កាំបិត​ចំ​កដៃ​ខាងស្តាំ​(​ជិត​ដាច់​) និង​ត្រូវ​ដងខ្លួន​ជា​ច្រើន​កាំបិត​ទៀត រង​របួស​ធ្ងន់ធ្ងរ ហូរ​ឈាម​ស្រោច​ខ្លួន ទើប​ជន​ដៃដល់​ឈប់​កាប់​ប្រហារ​ជន​រង​គ្រោះ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​បន្ថែម​ទៀត​ថា ក្រោយ​ពី​ក្រុម​ក្មេង​ស្ទាវ​កាប់​ប្រហារ​ជន​រង​គ្រោះ​គ្មាន​ប្រណី​ដៃ​រួច ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​អស់​ភ្លាម​ៗ គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​ឡើយ ។

ប្រជាពលរដ្ឋ និង​អ្នក​ឃើញ​ហេតុការណ៍ បាន​និយាយ​ដូច​ៗ​គ្នា​ថា ករណី​ខាងលើ​នេះ​អាច​មិនមែន​ជា​ករណី​ប្លន់​ទេ តែ​អាច​ជា​រឿង​គុំនុំ​ច្រើន​ជាង ព្រោះ​ជន​ដៃដល់​ចង់​កាប់សម្លាប់​ជន​រង​គ្រោះ​តែ​ម្តង ។

ហើយ​រឿង​មួយទៀត ពួក​គាត់​សុំ​ឲ្យ​សមត្ថកិច្ច​ខណ្ឌ ឬ​សមត្ថកិច្ច​ប៉ុ​ស្លិ៍ គួរតែ​ដាក់​កម្លាំង​ល្បាត​ខ្លះ​ហើយ កុំ​ឲ្យ​រឿង​ឆក់ ប្លន់ កាប់​ចាក់​នេះ​កើតឡើង​ខ្លាំង​ពេក ។ គួរ​ឲ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​ពាក្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ផង កុំ​ឲ្យ​ដូច​ជា​គេ​និយាយ​ថា រឿង​កើតឡើង​ផុត​ហើយ ទើប​មានមុខ​សមត្ថកិច្ច​ចុះ​មក​ដល់​សួរនាំ ៕