សង្ស័យសមត្ថកិច្ចត្រូវថ្នាំសណ្ដំអស់ហើយមើល
ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារប្រាប់ដល់នគរបាល ខណៈមានករណី …
ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារប្រាប់ដល់នគរបាល ខណៈមានករណី …
ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារប្រាប់ដល់នគរបាល ខណៈមានករណីបើកលេងល្បែងហ្គេមអ៊ីនធើណេតនៅក្បែររបងសាលារៀនឯកជនមួយកន្លែង ដែលធ្វើឱ្យកូនៗរបស់ពួកគាត់ភ្លេចការរៀនសូត្រ ភ្លេចបាយភ្លេចទឹក ទើបនៅវេលាម៉ោង៣ និង១៧នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមបង្ការបង្ក្រាប នៃនគរបាលស្នងការខេត្ត បានចុះបង្ក្រាបកន្លែងលេងល្បែង២កន្លែង ទី១-ហ្គេមអ៊ីនធើណេត នៅខាងក្រោយផ្សារតាប៉ាច ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយរឹបអូសបានទូហ្គេម៩គ្រឿង ឃាត់ខ្លួនក្មេងសិស្សសាលាលេងហ្គេម៩នាក់ និងម្ចាស់ផ្ទះម្នាក់ ឈ្មោះ អ៊ឹង ចេងលេង ភេទប្រុស អាយុ៤៧ឆ្នាំ ។ ទី២-ល្បែងលេងបៀរនៅខាងក្រោយផ្សារតាប៉ាច ចម្ងាយ១០ម៉ែត្រ ដកហូតបៀ១ហ៊ូ និងឃាត់ខ្លួន៣នាក់ ក្នុងនោះប្រុស២នាក់ ស្រីម្នាក់ ។
សូមបញ្ជាក់ផងដែរថា កាលពីនគរបាលមិនទាន់ចុះបង្ក្រាប ល្បែងហ្គេមមានរហូតដល់ទៅ៥-៦កន្លែង ស្ថិតនៅក្បែររបងសាលារៀនឯកជនមួយកន្លែងក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កំពុងពង្វក់ស្មារតីក្មេងតូចៗជាសិស្សសាលា ឱ្យភ្លេចការរៀនសូត្រ តែពេលសួរនាំខាងម្ចាស់ហ្គេមប្រាប់ថា បង់លុយឱ្យទៅនគរបាលខេត្តប៉ៃលិនរួចរាល់អស់ហើយ បើចង់ថតរូបភាពយកទៅចាក់ផ្សាយយ៉ាងណាក៏មិនខ្លាចឡើយ ។
ចំណែកប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិខាងលើ មានការព្រួយបារម្ភពីកូនរបស់ខ្លួន បើទោះបីជាស្ថិតនៅក្នុងម៉ោងសិក្សាយ៉ាងណាក៏មានអ្នកខ្លះគេចមិនចូលរៀន ដោយវក់នឹងល្បែងហ្គេមកុំព្យូរទ័រ ដែលឈ្មួញកំពុងដាក់ឱ្យលេងយ៉ាងគគ្រឹកគគ្រេង ។
ចំណែកអ្នកខ្លះទៀតបានរអ៊ូរទាំថា បើសិនជាមានការបើកឱ្យលេងល្បែងមួយនេះ គួរតែដាក់ឱ្យស្ថិតនៅឆ្ងាយពីរបងសាលា ទើបមិនបង្កបញ្ហាដល់សិស្សដែលកំពុងរៀនសូត្រ ព្រោះល្បែងមួយនេះនៅក្បែរខ្លាំងពេក ធ្វើឱ្យអារម្មណ៍ពួកគេមិនដក់ជាប់ក្នុងការរៀនសូត្រឡើយ គឺនឹកឃើញតែការលេងល្បែងនេះប៉ុណ្ណោះ ។
មិនត្រឹមតែល្បែងហ្គេមអ៊ីនធើណេត និងល្បែងបៀប៉ុណ្ណោះទេ សូម្បីតែល្បែងកន្ទុយលេខ(ឆ្នោត)ក៏កំពុងត្រូវបានគេបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងនៅក្នុងផ្សារទាំងអស់ទូទាំងខេត្តប៉ៃលិន ដែលជាហេតុបង្កឱ្យមានករណីហិង្សាក្នុងគ្រួសារ ចោរលួច ឆក់ ប្លន់ និងអំពើឃាតកម្មចាក់សម្លាប់ថែមទៀតផង ។ តែគេមិនឃើញនគរបាលចុះបង្ក្រាបនោះឡើយ សង្ស័យត្រូវថ្នាំសណ្តំរបស់មេឆ្នោតអស់ហើយមើលទៅ ៕
ចែករំលែកព័តមាននេះ