ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវ​បង​ប្អូន​ប្រជាពលរដ្ឋត្រូវ​ប្រុង​ប្រយ័ត្ននិងគ្រោះ​អគ្គិភ័យ​ក្នុង​រដូវក្តៅ​ខ្លាំង​​នេះ

2 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្នងការ​រង​ទទួល​ការងារ​បង្ការ​ និង​ពន្លត់អគ្គីភ័យនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី លុយ ឌី​ណា បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ក៏​ដូច​ជា​លោកគ្រូ​អ្នកគ្រូ​តាម​បណ្ដា…

ខេត្តកំពង់ឆ្នាំង ៖ ស្នងការ​រង​ទទួល​ការងារ​បង្ការ​ និង​ពន្លត់អគ្គីភ័យនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី លុយ ឌី​ណា បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ក៏​ដូច​ជា​លោកគ្រូ​អ្នកគ្រូ​តាម​បណ្ដា សាលារៀន​ សូម​ប្រុង​ប្រយ័ត្ន​ពី​គ្រោះ​អគ្គិភ័យ​ដែល​តែង​កើត​មាន ក្នុង​រដូវក្តៅ​ហួតហែង​នេះ ។

​មាន​ប្រសាសន៍​បែប​នេះ ​នៅ​ក្នុង​ឱកាស​ដែល​លោក​ដឹកនាំក្រុម​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៥​គ្រឿង​ទៅ​បាញ់​ទឹក​នៅ​សាលា​វិទ្យាល័យ​ព្រះបាទ​សុរាម្រិ​ត នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ​២០២៤ ដើម្បី​កាត់​បន្ថយកម្ដៅដល់​សិក្សា​នុ​សិស្ស​ដែល​កំពុង​សិក្សា​។

លោកស្នងការ​រង​បាន​បន្តថា បងប្អូន​អាជីវករប្រជាពលរដ្ឋ និង​តាម​បណ្តា​សហគ្រាសសាលារៀន មុន​ពេល​ចាក​ចេញពី​កន្លែង ត្រូវ​បិទ​ចរន្ត​អគ្គិស​នី​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ពន្លត់ភ្លើង​ចង្ក្រាន ភ្លើងទាន​ធូប​ជាដើម ដើម្បី​ចៀស​វាង​គ្រោះ​អគ្គិភ័យ​ដែល​តែង​កើតឡើង​ជាយថាហេតុ ។ ​ជាមួយ​គ្នា​នេះ​សូម​បងប្អូន​ទិញ​បំពង់ពន្លត់អគ្គិភ័យ​ដាក់​តាម​ផ្ទះ តាម​កន្លែងធ្វើការ ដើម្បី​ពន្លត់អគ្គិភ័យ​បន្ទាន់​មុន​ពេល​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​នគរបាល​ទៅ​ដល់​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា​ ថ្ងៃនេះ​ដោយ​ទទួល​បាន​បទបញ្ជា​ពី​សម្ដេច​បវរ​អធិបតី ហ៊ុន
​ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក៏​​ដូច​ជា​ឯកឧត្តម អភិបាលខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​បាន​ដឹកនាំ​រថយន្ត​ចំនួន​៥​គ្រឿង​មក​បាញ់​ទឹក នៅ​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដើម្បី​កាត់​បន្ថយកម្ដៅ​ដល់​សិក្សា​នុ​សិស្ស​ដែល​កំពុង​តែ​សិក្សា នៅ​ព្រឹក​នេះ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ន​នេះ​ដែរ នឹង​ទៅ​បាញ់​ទឹក​នៅ សាលា​បឋម​សិក្សា​គំរូ​ក្រុង បន្ត​ទៀត ។​ចំពោះ​ផែនការ​នឹង​បន្ត​បាញ់​តាម​បណ្ដាល​សាលារៀន​នានា ជា​បន្តបន្ទាប់​រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ផង​ដែរ​។

លោក សឹម ប្រឹ​ម ប្រធាន​មន្ទីរ​អប់រំ យុវជន ​និង​កីឡា ខេត្តកំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ដែរ​ថា ​ក្នុង​រដូវ​ក្តៅ​នេះ​ តាម​បណ្ដាល​សាលារៀន​បាន​កាត់​បន្ថយ​ពេល​សិក្សា​ខ្លះ​ដែរ ទៅ​តាម​កាលៈទេសៈ ដូច​ជា​ចូល​រៀន​ម៉ោង ៧ ចេញ ម៉ោង​៩,៣០ ឬ​ម៉ោង ១០ ពេល ល្ងាច​ចូល​ម៉ោង​២​ចេញ​ម៉ោង ៤​កន្លះ ឬ​ម៉ោង​៥ ទៅ​តាម​កម្តៅ​នៃ​សាលា​និ​មួយ​ៗ ហើយ​ការងារ​នេះ នាយក​សាលា​ជា​អ្នក​សម្រេច ៕​

អត្ថបទសរសេរ ដោយ