ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃ៥ដល់៧ឧសភា អាចមានភ្លៀងធ្លាក់​ពី១៥-២៥%លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាប់ថា រយៈពេល៣ថ្ងៃនេះ កម្ពុជាអាច

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាប់ថា រយៈពេល៣ថ្ងៃនេះ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១៥%​ទោ២៥% លាយជាបាតុភូមផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមចេញសេចក្ដជូនអំពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកបានឱ្យដឹងថា តំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១៥-២៥% ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ឧសភា។

តាមរយៈសេចក្ដីជូនដំណឺង របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នៅ តំបន់​វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគអាគ្នេយ៍មាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥%។

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា​៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា​១,៥០ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ