ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនអណ្តើក​ហ្លួង​​ជិត​ផុត​ពូជចំនួន​១០​ក្បាល​ បានញាស់​​ហើយ​

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ (ACCB)​ បាន​ប្រកាស​អំពី​ការ​ញាស់​

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ (ACCB)​ បាន​ប្រកាស​អំពី​ការ​ញាស់​ថ្មី​នៃ​កូនអណ្តើក​ហ្លួង​ដែល​ជិត​ផុត​ពូជ​ចំនួន​១០​ក្បាល​ នៅក្នុងមជ្ឈមណ្ឌលមួយនេះ ​កាលពីថ្ងៃទី​​​២៣ ឧសភា ឆ្នាំ​២០២៤ ។

អណ្តើក​ស​សៃ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អណ្តើក​ហ្លួង​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ល្មូ​ន​តំណាង​ជាតិ​របស់​ប្រទេស​កម្ពុជា​ដោយ​ព្រះរាជក្រឹត្យ​បាន​ចេញ​ក្នុង​ឆ្នាំ​២០០៥​។

ប្រភេទ​អណ្តើក​ហ្លួង​នេះ​គេ​ជឿ​ថា​ត្រូវ​បាន​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​រក​ឃើញ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០០០​ដោយ​ការ​តាំងចិត្ត​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​។ សព្វ​ថ្ងៃនេះ ពួក​វា​នៅ​តែ​ប្រឈម​នូវ​ការ​គំរាមកំហែង​ជា​ច្រើន​ដូច​ជា​ការ​បូម​ខ្សាច់ ការ​បាត់បង់​ទីជម្រក ហើយនឹង​ទាក់​ចាប់​ដោយ​ឧបករណ៍​នេសាទ​។

នៅ​ក្នុង​មជ្ឈមណ្ឌល (ACCB) ពួក​យើង​ផ្តល់​ការ​ថែទាំ​សម្រាប់​អណ្តើក​ហ្លួង​ពេញវ័យ​ចំនួន​១៣​ក្បាល នៅ​ក្រោម​ការ​ថែទាំ​របស់​ពួក​យើង វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បង្កាត់​ពូជ​សម្រាប់​អណ្តើក​ប្រភេទ​នេះ​។

គំនិត​ផ្តួចផ្តើម​នេះ​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​យ​រៈ​ភាព​ជា​ដៃគូ​របស់​ពួក​យើង​ជាមួយ​រដ្ឋបាល​ជលផល​និង​អង្គការ​សមាគម​ន៍​អភិរក្ស​សត្វព្រៃ ប្រចាំ​កម្ពុជា (WCS) ប្រចាំ​កម្ពុជា​។

ការ​ញាស់​កូនអណ្តើក​ហ្លួង​ទាំងនេះ​នឹង​ដើរតួ​ដ៏​សំខាន់​មួយ​ក្នុង​ការ​រក្សា​ភាព​ចម្រុះ​នូវ​សេនេទិច (​ហ្សែ​ន​) នៃ​ប្រភេទ​នេះ និង​នៅ​ទីបំផុត​ជួយ​ឱ្យ​មាន​កំណើន​កើនឡើង​វិញ​នៃ​ចំនួន​ប្រជាសាស្ត្រ​នៅ​ក្នុង​ទីជម្រក​ដើម​របស់​ពួក​វា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ