ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ចេញមុខប្រឆាំងនឹងការយកពន្ធរបស់អាមេរិក លើឡានអគ្គិសនីចិន

3 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ មហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីរបស់សហរដ្ឋអាម៉េរិក លោក អេឡុន ម៉ាសក៍ (Elon

សហរដ្ឋអាម៉េរិក ៖ មហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីរបស់សហរដ្ឋអាម៉េរិក លោក អេឡុន ម៉ាសក៍ (Elon Musk) បានចេញមុខប្រឆាំងនឹងការយកពន្ធរបស់សហរដ្ឋអាម៉េរិក លើរថយន្តអគ្គិសនីរបស់ប្រទេស​ចិន ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន (Joe Biden) បានប្រកាសដំឡើងអត្រាពន្ធរហូតដល់៤ដងលើរថយន្តអគ្គិសនី ដែលនាំចូលពីប្រទេស​ចិន។

យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក អេឡុន ម៉ាសក៍ បានប្រាប់សន្និសីទសារព័ត៌មានស្ដីពីបច្ចេកវិទ្យា នៅទីក្រុងប៉ារីស តាមវីដេអូខល ថា ទាំងក្រុមហ៊ុន Tesla និងរូបលោកផ្ទាល់ មិនបានស្នើសុំការអនុវត្តពន្ធទាំងនោះទេ។ ការអត្ថាធិប្បាយរបស់មហាសេដ្ឋីសញ្ជាតិអាហ្វ្រីកខាងត្បូង កាណាដា និងអាម៉េរិក វ័យ៥២ឆ្នាំរូបនេះ ហាក់បង្ហាញអំពីភាពផ្ទុយគ្នាស្រឡះពីការព្រមានរបស់ខ្លួន ដែលធ្វើឡើងកាលពីខែមករាកន្លងទៅថា ក្រុមហ៊ុនផលិតរថយន្តចិន នឹងកម្ទេចដៃគូប្រកួតប្រជែងពីប្រទេសផ្សេងទៀត បើគ្មានរបាំងពាណិជ្ជកម្ម។

លោក អេឡុន ម៉ាសក៍ បានថ្លែងយ៉ាងដូច្នេះថា «តាមពិតទៅ ខ្ញុំមានការភ្ញាក់ផ្អើល ក្រោយការប្រកាសនេះ។ វាគឺជាអ្វីដែលរារាំងសេរីភាពការផ្លាស់ប្ដូរ ឬបង្ខូចទ្រង់ទ្រាយទីផ្សារ ជារឿងមិនល្អនោះទេ។ Tesla ប្រកួតប្រជែងបានយ៉ាងល្អក្នុងទីផ្សារប្រទេសចិន ដោយគ្មានពន្ធគយ និងគ្មានការគាំទ្រលើការអនុគ្រោះណាមួយឡើយ។ ហើយខ្ញុំពេញចិត្តនឹងការមិនយកពន្ធ»។

កាលពីសប្តាហ៍មុន សេតវិមានបានប្រកាសថា វិធានការថ្មី រួមទាំងពន្ធ ១០០% លើរថយន្តអគ្គិសនីពីប្រទេសចិន គឺជាការឆ្លើយតបទៅនឹងគោលនយោបាយពាណិជ្ជកម្មមិនយុត្តិធម៌របស់ប្រទេសចិន និងមានបំណងការពារការងារនៅសហរដ្ឋអាម៉េរិក។ ជាមួយគ្នានោះ លោក បៃឌិន ក៏បានរក្សាការយកពន្ធមួយចំនួនលើប្រទេសចិន ដែលត្រូវបានណែនាំដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អំឡុងពេកបង្កើនសម្ពាធពាណិជ្ជកម្មលើទីក្រុងប៉េកាំង។

កាលពីសប្តាហ៍មុន លោក បៃឌិន ថែមទាំងបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យប្រទេសចិន គ្រប់គ្រងទីផ្សារដោយពាណិជ្ជកម្មដោតអយុត្តិធម៌ សម្រាប់រថយន្តអគ្គិសនី និងទំនិញសំខាន់ៗផ្សេងទៀត រួមទាំងអាគុយ បន្ទះឈីបកុំព្យូទ័រ រួមនឹងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រជាមូលដ្ឋានផងដែរ៕ (ប្រភព ៖ BBC រូបភាព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ