ភ្លើងឆេះកុដិ៤ល្វែង អស់រាប់ម៉ឺនដុល្លារ
- សៀមរាប
ខេត្តសៀមរាប ៖ មានករណីអគ្គិភ័យភ្លើងឆេះកុដិឈើ បណ្តាលឱ្យខូចខាតអស់៤ល្វែង ស្មើ
ខេត្តសៀមរាប ៖ មានករណីអគ្គិភ័យភ្លើងឆេះកុដិឈើ បណ្តាលឱ្យខូចខាតអស់៤ល្វែង ស្មើ
ខេត្តសៀមរាប ៖ មានករណីអគ្គិភ័យភ្លើងឆេះកុដិឈើ បណ្តាលឱ្យខូចខាតអស់៤ល្វែង ស្មើនឹង៧បន្ទប់ តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចទីតាំងវត្តគោកខ្ពស់ ស្ថិតក្នុងភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួក បានឱ្យដឹងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះថា សមត្ថកិច្ចទទួលបានព័ត៌មានពីព្រះសង្ឃ និងអាជ្ញាធរភូមិ ហើយក៏បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ឃើញថា មានការឆេះខូចខាតទាំងស្រុង នូវកុដិឈើចំនួន៤ល្វែង ស្មើនឹង៧បន្ទប់ មានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្ដោយ៣០ម៉ែត្រ កម្ពស់សសរ៧០សង្ទីម៉ែត្រ ប្រក់ស័ង្កសី បន្ទប់ជាជួរជាប់ៗគ្នា (មានដាក់សន្លឹកឈើក្រោមកុដិផង)។
លោកបញ្ជាក់ថា ករណីឆេះនេះ បណ្តាលឱ្យមានការខូចខាត ដូចជា ឆេះឈើសម្រាប់ទុកធ្វើពិដានសាលាចំនួន១២០០សន្លឹក។ ឆេះចំរៀកឈើត្នោត ចំនួន២០០សន្លឹក និងឆេះសម្ភារៈរបស់ព្រះសង្ឃប្រើប្រាស់មួយចំនួនទៀត ។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីមានការឆេះកុដិនោះ ត្រូវបានការអន្តរាគមន៍ ពីព្រះសង្ឃក្នុងវត្តបានជួយពន្លត់ភ្លើង ដោយប្រើម៉ូទ័របូមទឹកបាញ់ពន្លត់ភ្លើងបានរលត់ ដោយរថយន្តអគ្គីភ័យពុំបានចេញអន្តរាគមន៍ទេ ។
តាមការបំភ្លឺរបស់ព្រះសង្ឃ គង់នៅកុដិកើតហេតុ មានសង្ឃដីកាថា ការសន្និដ្ឋានបឋមភ្លើងឆេះផ្ដើមចេញពីក្មេងលេងភ្លើងទៀននៅលើកុដ្ឋិ ឬឆេះចេញពីកុដិព្រះសង្ឃដែលបានគង់នៅ ដោយមានដោតជាប់ឌុយកង្ហារទៅព្រីភ្លើងចំនួន២ ហើយព្រះសង្ឃក៏បាននៅមុខបន្ទប់ ស្រាប់តែឃើញភ្លើងឆេះតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចយើងបន្តការស្រាវជ្រាវនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឃើញ ថា ករណីឆេះ កុដិ លោកសង្ឃនេះ បើគិតជាទឹកប្រាក់អស់ទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ