ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បានក្បាលពោះរាបស្មើ គួរទទួលទានផ្លែឈើទាំង​នេះ

3 អាទិត្យ មុន

សព្វថ្ងៃនេះមាននារីមួយចំនួនតែងតែដុះក្បាលពោះជានិច្ច ជាហេតុដែលធ្វើឱ្យពួកគេស្លៀកពាក់អ្វីក៏

សព្វថ្ងៃនេះមាននារីមួយចំនួនតែងតែដុះក្បាលពោះជានិច្ច ជាហេតុដែលធ្វើឱ្យពួកគេស្លៀកពាក់អ្វីក៏មើលទៅមិនស្អាតដែរ។ ដូច្នេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើទាំង៤ប្រភេទដែលអាចធ្វើឱ្យក្បាលពោះនោះរាបស្មើបាន។ តើមានអ្វីខ្លះទៅ?

ផ្លែចេក

នៅពេលដែលអ្នកមានអាការៈទល់លាមក ក្បាលពោះអ្នកក៏មានអាការៈធំដូចគ្នាដែរ។ ដូច្នេះអ្នកអាចញ៉ាំចេក និងទឹកក្ដៅអ៊ុនៗបាន នោះវានឹងធ្វើឱ្យអ្នកងាយស្រួលបត់ជើង ដោយជួយបញ្ចេញជាតិពុលចេញមកក្រៅផងដែរ ជាហេតុដែលអាចធ្វើឱ្យក្បាលពោះអ្នករាបស្មើបាន។

ផ្លែប៉ោម

ប្រសិនជាក្បាលពោះអ្នកស្ទាបហើយរឹង និងមានលក្ខណៈជាដុំៗក្រោយពេលដែលខ្តិច នោះបញ្ជាក់ថាវាជាខ្លាញ់ដែលកកនៅទីនោះហើយ។ ដូច្នេះអ្នកអាចពិសាផ្លែប៉ោមនៅមុនអាហារពេលព្រឹកបាន នោះវានឹងជួយរំលាយអាស៊ីតខ្លាញ់ដែលមានក្នុងអាហារដែលអ្នកញ៉ាំ ជាហេតុដែលអាចធ្វើឱ្យក្បាលពោះអ្នកបាត់បាន។ ថ្វីដ្បិតតែផ្លែប៉ោមអាចជួយបំបែកអាស៊ីតខ្លាញ់មែន ប៉ុន្តែអ្នកមិនត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននោះទេ ព្រោះវាអាចនឹងធ្វើឱ្យអ្នកមានក្បាលពោះយ៉ាងងាយវិញ។

ក្រូចឆ្មារ

ប្រសិនជាក្នុងរាងកាយអ្នកសម្បូរទៅដោយជាតិពុល នោះវានឹងបញ្ចេញមកលើមុខអ្នក ដោយធ្វើឱ្យអ្នកកើតមុនជាច្រើន ហើយក៏អាចមានក្បាលពោះផងដែរ។ ដូច្នេះអ្នកអាចញ៉ាំក្រូចឆ្មារបាន នោះវានឹងជួយបោសសម្អាតជាតិពុលក្នុងរាងកាយអ្នកឱ្យអស់ ជាហេតុដែលអាចធ្វើឱ្យមុនលើមុខអ្នកបាត់ ថែមទាំងធ្វើឱ្យពោះអ្នកស្រុកទៀតផង។

ផ្លែប្លូប៊ឺរី

ប្រសិនជាអ្នកចង់មានពោះដែលតូច ហើយមានភាពទាក់ទាញ អ្នកអាចញ៉ាំប្លូប៊ឺរីនេះបាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយរំលាយខ្លាញ់ក្នុងពោះអ្នក។ ម្យ៉ាងទៀតវាក៏អាចជួយបង្កើនសម្រស់អ្នកដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ