ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រុម​ប្រឹក្សា​ និងនគរបាល​ឃុបឃិតគ្នា ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណក្លែង​ក្លាយឱ្យ​វៀតណាម​

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចៅក្រម​ស៊ើបសួរ​នៃសាលាដំបូង​ខេត្តបាន​សម្រេច​ចោទប្រកាន់ ​និងឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ មន្ត្រី​នគរបាល​២​នាក់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ម្នាក់ និង​អ្នកសមគំនិត​ម្នាក់ ។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​បង្ហាញ​ថា ការ​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​២​នាក់…

ខេត្តសៀមរាប ៖ ចៅក្រម​ស៊ើបសួរ​នៃសាលាដំបូង​ខេត្តបាន​សម្រេច​ចោទប្រកាន់ ​និងឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ មន្ត្រី​នគរបាល​២​នាក់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ម្នាក់ និង​អ្នកសមគំនិត​ម្នាក់ ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​បង្ហាញ​ថា ការ​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​២​នាក់ មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​សំបួរ​ម្នាក់ និង​បក្ខពួក​ម្នាក់ គឺពី​បទ​សមគំនិត​គ្នា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុសច្បាប់​ឱ្យ​ជនជាតិ​វៀតណាម​ម្នាក់ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៨៨០ ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ ទាក់ទង​នឹង​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ខ្មែរ ៥​នាក់ សរុប​ចំនួន ៦​នាក់ តែ​ឃាត់ខ្លួន​ចំនួន ៤​នាក់ ឯ​បក្ខពួក ២​នាក់​បាន​គេចខ្លួន ។

ក្រោយ​ពី​បាន​សួរ​ចម្លើយ​ជនសង្ស័យ និង​ពិនិត្យ​ភ័ស្តុតាង​នានា​ក្នុង​សំណុំរឿង តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ ។ទោះបីជា​បែប​ណា អត្តសញ្ញាណ​មន្ត្រី​នគរបាល និង​មន្ត្រី​ក្រុម ប្រឹក្សា​សង្កាត់​ដែល​ជាប់ចោទ​ឃុបឃិត​គ្នា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ជនជាតិ​វៀតណាម​នេះ មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ