សិស្សបឋមសិក្សារ៉ាង១១នាក់ពុលអាហារទៀតហើយ
ខេត្តឧត្តរមានជ័យ ៖ កាលពីពេលកន្លងទៅ នៅក្នុងស្រុកត្រពាំងប្រាសាទ កូនសិស្សជាង៧០នាក់បានពុលម្ហូបអាហារនំចំណី ហើយឥឡូវនេះនៅក្នុងថ្ងៃសែនចិន កូនសិស្ស …
ខេត្តឧត្តរមានជ័យ ៖ កាលពីពេលកន្លងទៅ នៅក្នុងស្រុកត្រពាំងប្រាសាទ កូនសិស្សជាង៧០នាក់បានពុលម្ហូបអាហារនំចំណី ហើយឥឡូវនេះនៅក្នុងថ្ងៃសែនចិន កូនសិស្ស …
ខេត្តឧត្តរមានជ័យ ៖ កាលពីពេលកន្លងទៅ នៅក្នុងស្រុកត្រពាំងប្រាសាទ កូនសិស្សជាង៧០នាក់បានពុលម្ហូបអាហារនំចំណី ហើយឥឡូវនេះនៅក្នុងថ្ងៃសែនចិន កូនសិស្សប្រុស-ស្រី១១នាក់បានម្ហូបអាហារនំចំណីទៀតហើយ ។ ហេតុការណ៍ពុលអាហារនេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សារ៉ាង ស្ថិតក្នុងភូមិរ៉ាង ឃុំគោកមន ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ ។
កូនសិស្សដែលពុលចំណីម្ហូបអាហារទាំងនោះមាន ១-ឈ្មោះ បិន យ៉េន ភេទប្រុស អាយុ១២ឆ្នាំ, ២-ឈ្មោះ ថន សូភ័ណ្ឌ ភេទស្រី អាយុ៩ឆ្នាំ, ៣-ឈ្មោះ ម៉ៅ ស្នង ភេទប្រុស អាយុ១០ឆ្នាំ, ៤-ឈ្មោះ ជាស សារិកា ភេទស្រី អាយុ១០ឆ្នាំ, ៥-ឈ្មោះ ហួត វិហារ ភេទប្រុស អាយុ៨ឆ្នាំ, ៦-ឈ្មោះ ផាង ភេទ ភេទប្រុស អាយុ១២ឆ្នាំ, ៧-ឈ្មោះ ជួប សុភា ភេទស្រី អាយុ១០ឆ្នាំ, ៨-ឈ្មោះ ឌឿន ដាវី ភេទប្រុស អាយុ៩ឆ្នាំ, ៩-ឈ្មោះ បៀត សុផាត ភេទប្រុស អាយុ១០ឆ្នាំ, ១០-ឈ្មោះ ផាក់ សុផា ភេទស្រី អាយុ១០ឆ្នាំ និង ១១-ឈ្មោះ ភាក់ សុភេទ ភេទស្រី អាយុ៩ឆ្នាំ ។ សិស្សទាំង១១នាក់ (ស្រី៥នាក់) រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមការសន្និដានពីលោកអធិការរង និងក្រុមគ្រូពេទ្យ សិស្សរងគ្រោះទាំង១១នាក់ អាចពុលអាហារពេលព្រឹកនៅក្នុងសាលា ឬទិញនំប៉័ង ទឹកសណ្តែកដើរលក់តាមម៉ូតូ និងថ្នាំព្រូន ដែលមណ្ឌលសុខភាពចែកជូនតាមសាលាក៏អាចថាបាន ៕
ចែករំលែកព័តមាននេះ