ទាល់តែឮទូរស័ព្ទទៅសមត្ថកិច្ច ទើបប្រគល់ឲ្យគ្រប់ចំនួន
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករម្នាក់បានឱបកូនស្រីសម្រក់ទឹកភ្នែកខណៈប្តីរបស់នាងតាមសុំប្រាក់ថ្លៃជូនផ្លូវពីគេវិញគេឲ្យមិនគ្រប់ ។ ហេតុការណ៍នេះបានកើតឡើងនៅ …
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករម្នាក់បានឱបកូនស្រីសម្រក់ទឹកភ្នែកខណៈប្តីរបស់នាងតាមសុំប្រាក់ថ្លៃជូនផ្លូវពីគេវិញគេឲ្យមិនគ្រប់ ។ ហេតុការណ៍នេះបានកើតឡើងនៅ …
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករម្នាក់បានឱបកូនស្រីសម្រក់ទឹកភ្នែកខណៈប្តីរបស់នាងតាមសុំប្រាក់ថ្លៃជូនផ្លូវពីគេវិញគេឲ្យមិនគ្រប់ ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ពលកររងគ្រោះខាងលើ ប្តីឈ្មោះ លឿត ឡាំ អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះ ថន មុយគា អាយុ២៩ឆ្នាំ និងកូនស្រីម្នាក់អាយុ៣ឆ្នាំ មកពីភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ស្ត្រីពលករខាងលើបានរៀបរាប់ទាំងសម្រក់ទឹកភ្នែកថា នាងនិងប្តីបាននាំកូនស្រីចេញពីស្រុកប្រុងទៅក្រុងបាងកកធ្វើការផ្នែកកាត់ដេរ ។ នាងបន្តថា អ្វីដែលនាង និងក្រុមគ្រួសារខឹងនោះគឺ ក្រោយចុះពីរថយន្តនៅមុខវត្តបាលិលេយ្យជាចំណុចកើតហេតុ បែរជាមានម៉ូតូឌុបចាប់ប្រទាញប្រទង់ដឹកយកទៅច្រករបៀងខុសច្បាប់មួយហើយយកប្រាក់អស់១៥០០បាត បន្ទាប់មកគេឲ្យអង្គុយក្នុងអូរព្រំដែន ហើយអ្នកដឹកនោះចេញមកវិញបាត់ ។
គ្រួសាររងគ្រោះខាងលើបន្តថា ដោយសារខ្លាចចាញ់បោកគេ ក៏នាំគ្នាហៅម៉ូតូអ្នកផ្សេងដឹកមកកន្លែងដើមវិញដីម្បីទារប្រាក់វិញ តែពេលដល់កន្លែងដើមហើយបែរជាមិនឃើញអ្នកម៉ូតូឌុបនោះទេ លុះទូរស័ព្ទសុំប្រាក់វិញបែរជាឲ្យតែ១០០០បាតតាមរយៈអ្នកផ្សេង គឺខាត៥០០បាតមួយប៉ប្រិចភ្នែក ដោយគេថា៥០០បាតនោះជាថ្លៃដឹកយកទៅព្រំដែន ។
យ៉ាងណាក៏ដោយ ករណីខាងលើនេះគ្រួសាររងគ្រោះបានទទួលប្រាក់៥០០បាតវិញបន្ថែមទៀត បន្ទាប់ពីអ្នកយកប្រាក់មកឲ្យជំនួសនោះឮគ្រួសាររងគ្រោះរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងក្រោមឱវាទចុះដល់កន្លែងកើតហេតុដើម្បីជួយដល់ពលកររងគ្រោះ និងដើម្បីក្របួចជនសង្ស័យតែយឺតពេលបន្តិចទៅហើយ ដោយសារអ្នកជូនផ្លូវយកប្រាក់ពលកររងគ្រោះមិនហ៊ានមកកន្លែងកើតហេតុ ឯអ្នកយកប្រាក់ឲ្យជំនួសក៏គេចទៅបាត់មុនពេលសមត្ថកិច្ចទៅដល់ ៕
ចែករំលែកព័តមាននេះ