រឹតតែខ្លោចចិត្តបន្ទាប់ពីដឹងប្រវត្តិបុរសដែលត្រូវឡូរីកិនស្លា.ប់
រាជធានីភ្នំពេញ ៖ បុរសសរសៃប្រសាទម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លា.ប់យ៉ាងអាណោចអធ័មនៅតាមផ្លូវដែក ដោយសារតែត្រូវឡូរីដឹកឈើពេលយប់កិន …
រាជធានីភ្នំពេញ ៖ បុរសសរសៃប្រសាទម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លា.ប់យ៉ាងអាណោចអធ័មនៅតាមផ្លូវដែក ដោយសារតែត្រូវឡូរីដឹកឈើពេលយប់កិន …
រាជធានីភ្នំពេញ ៖ បុរសសរសៃប្រសាទម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់យ៉ាងអាណោចអធ័មនៅតាមផ្លូវដែក ដោយសារតែត្រូវឡូរីដឹកឈើពេលយប់កិន ខណៈរូបគេដេកនៅលើកំណាត់ផ្លូវដែកនោះ ហើយសាកសពស្ថិតក្នុងស្ថានភាពបែកក្បាល ដាច់ដៃ និងដាច់ប្រអប់ជើង ដោយឡែកឡូរី មិនបានស្ថិតនៅទីនោះ ឡើយគឺបានបើករត់គេចទៅបាត់ស្រមោល។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ មករា នៅលើកំណាត់ផ្លូវដែកខ្សែ ភ្នំពេញ-បាត់ដំបង ត្រង់ចំណុចភូមិស័ក្ដិប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើឈ្មោះឡេង កុសល អាយុ៣២ឆ្នាំ មានជំងឺសសៃប្រសាទរយៈពេល៨ឆ្នាំមកហើយ និងមានទីលំនៅក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពពីអ្នកភូមិទួលលៀបថា កាលពីមុន បុរសខាងលើគឺជាមនុស្សត្រឹមត្រូវម្នាក់ និងរៀនសូត្រពូកែថែមទៀតផង ។ គាត់ចេះនិយាយច្រើនភាសា ក្នុងនោះមានភាសាអង់គ្លេស និងភាសាចិន ហើយក្រោយមកប្រហែលជាដោយសារការខិតខំរៀនខ្លាំងពេក បានក្លាយទៅជាមនុស្សមានជំងឺសរសៃប្រសាទ លែងប្រក្រតីតែម្ដង។
បន្ទាប់ពីមានជំងឺនោះមក ជនរងគ្រោះតែងតែដើរចេញពីផ្ទះបាត់ៗ ហើយគេងនៅក្រៅផ្ទះរហូត ចំណែកក្រុមគ្រួសារបានតាមរកគ្រប់ពេល ជួនកាលបានរកឃើញនិងហៅឲ្យ ត្រឡប់ទៅផ្ទះវិញ និងពេលខ្លះតាមរកមិនឃើញ ក៏បណ្ដោយឲ្យដេកតាមព្រៃនិងតាមវាលតាមយថាកម្ម ។
ប្រភពដដែលបន្តថា មួយរយៈពេលចុងក្រោយនេះ គេឧស្សាហ៍ឃើញបុរសនោះដេកនៅតាមចិញ្ចើម ផ្លូវដែក ត្រង់ចំណុចខាងលើ ហើយក្រុមគ្រួសារទៅតាមហៅ រូបគេមិនព្រមទៅផ្ទះនោះឡើយ ចំណែកផ្លូវដែកនោះ មិនទាន់មានរថភ្លើងធ្វើចរាចរនៅឡើយទេ គឺមានតែឡូរីដឹកបើកបរឆ្លងកាត់ទៅមកពេលយប់ជារៀងរាល់ថ្ងៃ។
ដោយឡែកនៅវេលាយប់ថ្ងៃទី២២ មករា មិនមាននរណាម្នាក់បានដឹងថា យ៉ាងម៉េចនោះទេ ប៉ុន្តែសង្ស័យថា បុរសនោះដេកនៅកណ្ដាលផ្លូវដែក ហើយនៅវេលាម៉ោងប្រហែល៩យប់ ក៏មានឡូរីដឹកឈើ២ ទៅ៣គ្រឿងបានបើកឆ្លងកាត់ទីនោះ យកឈើទៅលក់នៅភ្នំពេញ និងសង្ស័យថា ត្រូវឡូរីទាំងនោះបើកកិន បណ្ដាលឲ្យស្លាប់បែបនេះតែម្ដង បន្ទាប់មកឡូរីបានបើកទៅបាត់ស្រមោល។
លុះវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ មករា មានអ្នកភូមិធ្វើដំណើរកាត់តាមនោះ បានប្រទះឃើញសាកសព ទើបមានការភ្ញាក់ផ្អើលឆោឡោ និងផ្ដល់ដំណឹងទៅក្រុមគ្រួសារ ព្រមទាំងប្ដឹងនគរបាលឲ្យចុះទៅពិនិត្យមើល ហើយសាកសពត្រូវបានក្រុម គ្រសារនាំយកទៅតម្កល់ធ្វើបុណ្យ នៅឈាបនដ្ឋានវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ៕
ចែករំលែកព័តមាននេះ