Ganzberg Futsal Cup2017 បើកការប្រកួតនៅថ្ងៃស្អែកនេះ
រាជធានីភ្នំពេញ ៖ បាល់ទាត់ពានរង្វាន់ Ganzberg Futsal Cub2017 លើកទី២ វគ្គជម្រុះ៣២ក្រុមចុងក្រោយ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី១៣ មករា ស្អែកនេះ ។

តាមការឱ្យដឹងពីលោក ស៊ីថូ ណាថាន់ អ្នករៀបចំកម្មវិធីប្រកួតនេះ បានឱ្យដឹងថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Ganzberg Futsal Cub2017 លើកទី២នេះ មានការសហការរវាងក្រុមហ៊ុនស្រាបៀរ Ganzberg និងស្ថានីយទូរទស្សន៍ស៊ីធីអិន ធ្វើឡើងនៅលើទីលាន T-Soccer ក្នុងខណ្ឌទួលគោក នៅរៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង៨យប់ដល់ម៉ោង១០យប់ ដោយមានលេង២ប្រកួត ។ ការប្រកួតធ្វើឡើងតាមរូបមន្តចាញ់ធ្លាក់ៗរហូតនៅសល់៤ក្រុមចុងក្រោយប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រដណ្តើមពានជើងឯក ។ ក្រុមជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់១០.០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ ទទួលបាន៥.០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣ ទទួលបាន២.០០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ ទទួលបាន១.០០០ដុល្លារ ។ ព្រឹត្តិការណ៍នេះបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ។
ដោយឡែក សម្រាប់ក្រុមដែលត្រូវប្រកួតមុនគេនៅថ្ងៃបើកឆាកមានក្រុម Daniel FC ប្រកួតជាមួយក្រុម Young Fighter និងក្រុមខណ្ឌពោធិ៍សែនជ័យ ប្រកួតជាមួយក្រុម Neath Asia FC ៕
ចែករំលែកព័តមាននេះ