ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​ស៊ី​រី​ញ៉ាំង​ឱ្យ​សហគ្រាស​ផលិត​អាវុធ​រុ​ស្ស៊ី UVZ លក់​អាវុធ​ដាច់​ពិសេស​រថក្រោះ

7 ឆ្នាំ មុន

កាសែត​រុ​ស្ស៊ី ROSSIISKAIA GAZETE រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា សហគ្រាស​រុ​ស្ស៊ី URALVAGONZAVOD (UVZ) សម្រាប់​ឆ្នាំ​២០១៦ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​ការ​នាំ​ចេញ​

កាសែត​រុ​ស្ស៊ី ROSSIISKAIA GAZETE រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា សហគ្រាស​រុ​ស្ស៊ី URALVAGONZAVOD (UVZ) សម្រាប់​ឆ្នាំ​២០១៦ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​ការ​នាំ​ចេញ​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា និង​បច្ចេកទេស ។

តាម​កាសែត​នេះ​ថា ក្នុង​ឆ្នាំ​២០១៥ UVZ ជាប់​ចំណាត់ថ្នាក់​ទី​៦៦ ក្នុង​បញ្ជី​សហគ្រាស​ការពារ​សំខាន់​ៗ​នៃ​ពិភពលោក ក៏​ប៉ុន្តែ​ដោយ​ទំហំ​នៃ​ការ​លក់​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៦ (១៤១,៩​ពាន់​លាន​រូ​ប្លិ៍​ប្រមាណ​២,២៥​ពាន់​លាន​អឺ​រ៉ូ​) ការ​លក់​របស់​សហគ្រាស​នេះ​មានការ​កើនឡើង​ដល់​៣០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ធ្វើ​ឱ្យ​សហគ្រាស​នេះ​ឡើង​ដល់​ចំណាត់ថ្នាក់​ទី​២០ ចូល​ទៅ​ក្នុង TOP-50 នៃ​ផលិតករ​អាវុធ ។

ជោគជ័យ​នៃ​គ្រឿង​សព្វាវុធ​រុ​ស្ស៊ី​លើ​ទីផ្សារ​អន្តរជាតិ​មួយ​ផ្នែក​ដោយសារ​ការ​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​នៅ​ស៊ី​រី ។

ទោះបី​រថក្រោះ​ម៉ូ​ដែល​ចាស់ T-72 និង T-90 ដែល​ធន់​ចំពោះ​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ពី​សំណាក់​មី​ស៊ី​ល​បញ្ជា​អា​មេ​រិ​ក​ក៏​លក់ដាច់​ណាស់​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​រថក្រោះ​ប្រយុទ្ធ​អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ ឬ​តួ​ក​គី ។

ម្យ៉ាងវិញទៀត UVZ ផ្តល់​ផលិតផល​នានា​កាន់តែ​សុ​ក្រិត​ឡើង ។ សហគ្រាស​នោះ​ក្នុង​ឆ្នាំ​២០១៦ ផលិត​ជា​ខ្សែ​សង្វា​ក់​អាវុធ​ថ្មី​៧​ប្រភេទ ហើយ​អាវុធ​ដែល​គេ​ចាប់អារម្មណ៍​បំផុត​គឺ​រថក្រោះ​ជំនាន់​ចុង​ក្រោយ T-72B3 ។ រថក្រោះ​ធុន​នេះ​មាន​ម៉ាស៊ីន​យ៉ាង​ខ្លាំង​មួយ និង​ប្រព័ន្ធ​បាញ់​ទំនើប​មួយ ។ ក្រុមហ៊ុន​នេះ​ក៏​ផលិត​ផង​ដែរ​បណ្តា​រថក្រោះ​ដោះ​មីន ឬ​កម្ទេច​មីន BMR-3MA ដែល​អាច​បើកផ្លូវ​កាត់​ចម្ការ​មីន​មួយ ដោយ​ពុំ​មានការ​រារាំង​ដល់​ចលនា​របស់​ក្បួន​កងទ័ព ។

ក្រុមហ៊ុន UVZ ក៏​ធ្វើ​ឱ្យ​ទំនើប​ផង​ដែរ​ដល់​អាវុធ​បាញ់​អណ្តាតភ្លើង​ចល័ត​ធុន​ធ្ងន់ TOS-1A SOLNTSEPEK រថយន្ត​វិស្វកម្ម IMR-3M និង​ត្រាក់ទ័រ DT-10PM ដោយ​បើក​ធ្វើ​ផលិតកម្ម​រថយន្ត​សង្គ្រោះ​របស់​ខ្លួន​ផ្ទាល់ ។

សហគ្រាស​នេះ​បង្ហាញ​ផលិតផល​អាវុធ​ថ្មី​ៗ​ក្នុង​បណ្តា​ពិព័រណ៍​អាវុធ​អន្តរជាតិ ក្នុង​នោះ​មាន​អាវុធ​ជួយ​បាញ់​ទ្រទ្រង់ TERMINATOR ដាក់​តាំង​លើ​រថក្រោះ​ធុន T-72 ប្រព័ន្ធ​ធ្វើ​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​បណ្តា​គ្រាប់​អម្បែង និង​គ្រាប់​កម្ទេច​សម្រាប់​រថក្រោះ T-72, T-80 និង T-90 ហើយ​ផលិត​រ៉ូ​បូ​ប្រយុទ្ធ​បំពាក់​កាណុង​ទំហំ​៥៧​មី​ល្លី​ម៉ែត្រ ។ ពុំ​មាន​រថពាសដែក​ដឹក​ជញ្ជូន​កងទ័ព ឬ​ប្រយុទ្ធ​របង់​កងទ័ពជើងគោក​លើ​ពិភពលោក​ណា​អាច​ទប់​បាន​ចំពោះ​ការ​វាយប្រហារ​របស់​វា​ឡើយ ៕