អត្ថប្រយោជន៍នៃសម្បកចេកចំពោះសម្រស់លោកអ្នក
ពួកយើងភាគច្រើនបរិភោគចេកហើយបោះចោលសម្បកវា ដោយមិនដឹងថា សម្បកចេកមានអត្ថប្រយោជន៍ខ្លាំងក្នុងការថែរក្សាសម្រស់របស់លោកអ្នកនោះទេ ។
សំបកចេកសម្បូរទៅដោយសារធាតុប្រឆាំង
ពួកយើងភាគច្រើនបរិភោគចេកហើយបោះចោលសម្បកវា ដោយមិនដឹងថា សម្បកចេកមានអត្ថប្រយោជន៍ខ្លាំងក្នុងការថែរក្សាសម្រស់របស់លោកអ្នកនោះទេ ។
សំបកចេកសម្បូរទៅដោយសារធាតុប្រឆាំង
ពួកយើងភាគច្រើនបរិភោគចេកហើយបោះចោលសម្បកវា ដោយមិនដឹងថា សម្បកចេកមានអត្ថប្រយោជន៍ខ្លាំងក្នុងការថែរក្សាសម្រស់របស់លោកអ្នកនោះទេ ។
សំបកចេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងពពួកផ្សិត បាក់តេរី និងមានលក្ខណសម្បត្តិជាអង់ស៊ីមដែលអាចមានអត្ថប្រយោជន៍ល្អៗជាច្រើន ។ លើសពីនេះវាមានកម្រិតវីតាមីនB6 វីតាមីនB12 ម៉ាញ៉េស្យូមនិងប៉ូតាស្យូមខ្ពស់ ។
ទាំងនេះគឺជាអត្ថប្រយោជន៍ទាំង៤នៃសំបកចេក ៖
១-ធ្វើឲ្យធ្មេញស ៖ ប្រសិនបើអ្នកចង់បានធ្មេញសភ្លឺចែងចាំង សូមកុំបោះចោលសម្បកចេក ។ សម្បកចេកមានសារធាតុអាស៊ីតស៊ីទ្រិកដែលអាចជួយកាត់បន្ថយស្នាមពណ៌លឿងនៅលើធ្មេញ និងធ្វើឱ្យធ្មេញរបស់អ្នកសដូចសំឡី ។ ទន្ទឹមនឹងនេះសម្បកចេកមានសារធាតុប្រឆាំងនឹងការឡើងកំបោរលើធ្មេញ និងមានសាធាតុអាស៊ីត Salicylic ដែលនឹងធ្វើឲ្យសុខភាពធ្មេញកាន់តែរឹងមាំ ។
២-បំបាត់ឫស ៖ សម្បកចេក មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងព្រមទាំងអង់ស៊ីមជាច្រើនដែលអាចជួយកម្ចាត់ឫសដោយសុវត្ថិភាព ។ វាថែមទាំងជួយប្រយុទ្ធប្រឆាំងនឹងមេរោគដែលបណ្តាលឲ្យកើតឫសទៀតផង ។
៣-ព្យាបាលមុន ៖ សម្បកចេកគឺល្អឥតខ្ចោះសម្រាប់ការព្យាបាលមុន និងការកើតមុន ។ សម្បកចេកមានតួនាទីជាភ្នាក់ងារកម្ចាត់ភាពកខ្វក់ចេញពីស្បែកពីធម្មជាតិដែលអាចបញ្ចេញជាតិពុលពីរន្ធញើសហើយធ្វើការព្យាបាល និងបន្ថយហានិភ័យនៃការកើតមុន ។ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់សម្បកចេកក៏ជួយប្រយុទ្ធប្រឆាំងនឹងមេរោគដែលបណ្តាលឱ្យកើតមុនផងដែរ ។
៤-កាត់បន្ថយស្នាមជាំ ៖ សម្បកចេក ក៏មានអត្ថប្រយោជន៍ក្នុងការព្យាបាលស្នាមជាំផងដែរ ។ វីតាមីន A ,B, C និង E ផ្តល់ប្រយោជន៍ដល់ស្បែករបស់អ្នក និងជួយព្យាបាលស្នាមជាំ ។ លើសពីនេះសម្បកចេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយស្នាមអាចម៌រុយ និងស្នាមជាំខ្មៅ ៕
ចែករំលែកព័តមាននេះ