ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនមាន​​រឿងអី! សុខៗបុរសខ្មែរលោត​ពី​លើស្ពាន​ នៅ​​​កណ្តាលក្រុង​បាង​កក

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំង​អាជ្ញាធរ​​ថៃ ​បាន​បញ្ជូន​សាកសព​ជន​ជាតិ​ខ្មែរ​ម្នាក់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ កាលពី​វេលា​ម៉ោង​០៥ និង៣​០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ​ធ្នូ ស្ថិតតាម​ច្រក​ទ្វារ​​តំបន់​ «​ភ្នំ​ដី» ក្នុង​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ។

តាម​​របាយ​ការ​ណ៍​​របស់​​កងរាជអាវុធហត្ថ​​​ថា ជន​រង​គ្រោះ​​ឈ្មោះ​ទឹង លី ភេទប្រុស ​អាយុ​៣២​ឆ្នាំ ធ្វើ​ជា​កម្មករនៅប្រទេសថៃ​ មាន​ស្រុក​​កំណើតនៅ​​ភូមិ​អូរ​ល្ហុង ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​ ។ បើ​តាម​កំណត់ហេតុ​របស់​អាជ្ញាធរ​ថៃ​​ឱ្យ​​ដឹង​ថា កម្មករ​ខ្មែរ​រូប​នេះ​ហាក់​ដូចជា​កំរោលចូល នៅ​សុខ​ៗ​ស្រាប់តែ​បាន​លោត​ចុះ​ពីលើ​ស្ពាន​ នៅ​​ក្រុង​បាងកក ប្រទេស​ថៃ បណ្ដាល​​ឱ្យ​​ស្លាប់​តែ​ម្ដង​។