ក្តីសុបិនរបស់ក្មេងប្រុសពាក់ថង់តំណាងអាវ Messi ទីបំផុត! ក្លាយជាការពិត
ប្រទេសកាតា (Qatar) ៖ មុតាហ្សា អាម៉ាឌី Murtaza Ahmadi ជាក្មេងប្រុស អាយុ០៦ឆ្នាំ ជនជាតិអាហ្វហ្គានីស្ថាន ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល
ប្រទេសកាតា (Qatar) ៖ មុតាហ្សា អាម៉ាឌី Murtaza Ahmadi ជាក្មេងប្រុស អាយុ០៦ឆ្នាំ ជនជាតិអាហ្វហ្គានីស្ថាន ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល
ប្រទេសកាតា (Qatar) ៖ មុតាហ្សា អាម៉ាឌី Murtaza Ahmadi ជាក្មេងប្រុស អាយុ០៦ឆ្នាំ ជនជាតិអាហ្វហ្គានីស្ថាន ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីរូបថតរបស់គេ ពាក់អាវរបស់កីឡាករ Lionel Messi ធ្វើអំពីថង់ប្លាស្ទិចមួយ ធ្វើអោយល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសារព័ត៌មានសង្គម ទីបំផុតបានជួបនឹងវីរបុរសពិតរបស់គេផ្ទាល់ហើយ! កាលពីថ្ងៃអង្គារ ទី១៣ ធ្នូ ២០១៦ នៅទីក្រុងដូហាប្រទេសកាតា ដែលជាកន្លែងដែលក្រុម Barcelona ត្រូវប្រកួតមិត្តភាពជាមួយនឹងក្រុម Al Ahli ។
ក្តីសុបិនដ៏ធំបំផុតរបស់ក្មេងប្រុសអាហ្វហ្គានីស្ថាន គឺរូបគេចង់ជួបមុខវីរបុរសផ្ទាល់ គឺកីឡាករ Lionel Messi ។ ម្សិលមិញនេះហើយ ក្តីសុបិនរបស់គេ ក៏បានក្លាយទៅជាការពិត នៅពេលដែលពួកគេទាំងពីរបានជួបមុខគ្នាផ្ទាល់នៅមុនពេលប្រកួត ។ ក្នុងពេលនោះកីឡាករ Messi ញញឹម ហើយចាប់បីក្មេងប្រុស Murtaza ដែលពាក់អាវរបស់ក្រុម Barcelona និងកាន់ដៃ នាំដើរចូលក្នុងទីលានប្រកួតលក្ខណៈមិត្តភាពជាមួយក្រុម Al Ahli ប្រទេសកាតា ។
កាលពីខែមករា កន្លងទៅ ដោយសារតែរូបភាពយកថង់ប្លាស្ទិកដាក់អីវ៉ាន់ មកធ្វើជាអាវឆ្នូតខៀវ និងស ជាពណ៌តំណាងរបស់ប្រទេសអាហ្សង់ទីន រួមជាមួយឈ្មោះរបស់កីឡាករ Messi មានលេខ«១០» សរសេរនៅលើនោះថែមទៀត បានធ្វើឲ្យមនុស្សជាច្រើនបានស្គាល់រូបគេ ហើយនៅទីបំផុត Murtaza ក៏ទទួលបានអាវជម្រើសជាតិអាហ្សង់ទីន របស់កីឡាករ Messi រួមទាំងហត្ថលេខាផ្ទាល់ នៅលើអាវនោះថែមទៀតផង ។
សូមបញ្ជាក់ថា ក្មេងប្រុស មុតាហ្សា អាម៉ាឌី កើតក្នុងគ្រួសារដ៏ក្រីក្រមួយ រស់នៅក្នុងខេត្ត Ghazni ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ហើយរូបថតរបស់គេ ដែលកំពុងលេងបាល់ គឺត្រូវបានថតនៅជិតផ្ទះ ក្នុងស្រុក Joghori ជាស្រុកនៅដាច់ស្រយ៉ាលមួយក្នុង ខេត្ត Ghazni ។
ឪពុកក្មេងតូចបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយ ថា នៅពេលដែលរូបថតនោះ គឺដោយសារកូនប្រុសរបស់គាត់ បានឃើញ Messi នៅក្នុងទូរទស្សន៍ ក្នុងផ្ទះរបស់ពួកគេប្រើអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ពេលនោះហើយ កូនប្រុសគាត់បានសុំឲ្យឪពុកទិញអាវ Messi ជាច្រើនលើកច្រើនសារ ប៉ុន្តែលោកមិនដឹងធ្វើម៉េចទើបអាចទិញឲ្យបាននោះទេ ព្រោះជីវភាពរបស់លោកក្រីក្រណាស់ ។
ក្រោយមកបងប្រុសរបស់ មុតាហ្សា អាម៉ាឌី ក៏បានយកថង់ប្លាស្ទិកមួយ មកធ្វើជាអាវឲ្យប្អូន ហើយថតរូបបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលនោះហើយ ដែលធ្វើឲ្យពិភពលោកទាំងមូលមានក្តីអាណិត និងកោតសរសើរចំពោះក្តីស្រលាញ់របស់ក្មេងតូចអាហ្វហ្គានីស្ថានរូបនោះ ៕
ចែករំលែកព័តមាននេះ