ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​ពី​ការ​កសាង​សមត្ថភាព ដើម្បី​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សន្តិភាព និង​ការ​កាត់​បន្ថយ​សព្វាវុធ​ក្នុង​តំបន់​អាស៊ី

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សន្តិភាព និង​ការ​កាត់​បន្ថយ​សព្វាវុធ​ក្នុង​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​ពី​ការ​កសាង​សមត្ថភាព​ដើម្បី​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​រយៈពេល​ពីរ​ថ្ងៃ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ ។ លោក សៀង ឡា​ប្រេស ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​យើង​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​ពី​ការ​កសាង​សមត្ថភាព ដើម្បី​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ទាក់ទង​ទៅ​នឹង​សន្ធិសញ្ញា​ដែល​ចុះ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ សន្ធិសញ្ញា​នេះ​ធ្វើការ​ដោះស្រាយ​ជាមួយ​ការ​ជួញដូរ​សព្វាវុធ​អន្តរជាតិ​។​

ទោះបីជា​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​អាវុធ​បាន​កត់សម្គាល់​ពី​ការ​រក្សា​ទុក​នូវ​អាវុធ​នៅ​ក្នុង​ដៃ​មនុស្ស​ខិលខូច​ហាមឃាត់​មិន​ឲ្យ​មនុស្ស​មួយ​ចំនួន​រក្សា​ទុក​នូវ​អាវុធ និង​ការ​លក់​អាវុធ ព្រមទាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​អាវុធ​ខុសច្បាប់​ដែល​នឹង​ប៉ះពាល់​ទៅ​លើ​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​។ សិក្ខាសាលា​នៅ​ក្នុងថ្ងៃនេះ​ក៏​ជា​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល សិក្ខាសាលា​នេះ​គឺ​មាន​គោលបំណង​ដើម្បី​ឲ្យ​អ្នកជំនាញ​មក​ពី​កម្មវិធី​របស់​សហប្រជាជាតិ​ណែនាំ​ទៅ​ដល់​អ្នក​អនុវត្ត​នៅ​កម្ពុជា ក្នុង​ការ​កំណត់​មួយ​ជា​អន្តរជាតិ​សម្រាប់​ជួយ​ទៅ​ដល់​ផ្នែក​បច្ចេកទេស​ទៅ​លើ​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ដូច​ជា ការ​ស្វែងរក និង​ការ​រក្សា​ទុក កត់ត្រា​ទុក​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ដែល​មាននៅ​កម្ពុជា​។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដើម្បី​ប្រឆាំង​ការ​ជួញដូរ​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ខុសច្បាប់​ក្នុង​អាស៊ាន ហើយ​ការ​កន្លង​មក​បញ្ហា​ប្រឈម​នឹង​តម្រូវការ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​។ នៅ​ក្នុង​សិក្ខាសាលា​នេះ​ដែរ​លោក Aleksander Micic អនុប្រធាន UNRCPD បាន​មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​ក្នុង​សិក្ខាសាលា​ថ្ងៃនេះ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ទាក់ទង​ទៅ​ក្នុង​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ហើយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​យើង​នឹង​ពិនិត្យ​ទៅ​លើ​ស្ថានភាព​នៃ​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ផ្សេង​ៗ​ទៀត យើង​នឹង​ពិនិត្យ​ទៅ​លើ​ផ្នែក​ច្បាប់​ហើយនឹង ឆ្លុះ​បញ្ចាំង​ពិភាក្សា​គ្នា​ទៅ​លើ​ច្បាប់​ទាក់ទង​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ពិនិត្យ​មើលទៅ​លើ​បញ្ហា​ផ្នែក​បច្ចេកទេស​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ការ​ទុកដាក់​គ្រប់គ្រង​។

យើង​មាន​បំណង​ព​ន្លឿ​ន​ការ​សម្របសម្រួល​លើ​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល និង​បង្កើត​នូវ​ផែនការ​សកម្មភាព​សម្រាប់​គ្រប់គ្រង​អាវុធ​ធុន​តូច និង​សព្វាវុធ​ធុន​ស្រាល​ផង​ដែរ​។ ទន្ទឹម​នោះ​យើង​ក៏​និង​ពិនិត្យ​មើល​លើ​ATT នៅ​ខែតុលា ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ទៅ​លើ​សន្ធិសញ្ញា​ដ៏​មាន​សារៈសំខាន់​ដែល​គាំទ្រ​ដោយ​សហប្រជាជាតិ​ដែល​មាន​រដ្ឋ​ចំនួន​១៣០​ប្រទេស​បាន​ចុះហត្ថលេខា​។ សិក្ខាសាលា​នេះ​នឹង​មាន​បទ​បង្ហាញ​ការ​ពិភាក្សា​ទៅ​លើ​ATT​លក្ខខណ្ឌ ហើយ​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​សត្យា​ប័ន​អនុវត្ត​នូវ​សន្ធិសញ្ញា​នេះ​។

ហើយ​ចុង​យើង​ពិនិត្យ​មើល​តើ​ម​ជ្ឈ​ម​ណ្ឌ​តំបន់​សហប្រជាជាតិ​ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ អាច​ជួយ​ជ្រោមជ្រែង​យ៉ាង​ដូ​ម្តេច​ទៀត ទៅ​លើ​រដ្ឋ​សមាជិក​របស់​UN​។ យើង​នឹង​បង្ហាញ​អំពី​ការ​ត្រៀមខ្លួន​របស់​សហប្រជាជាតិ​ក្នុង​កិច្ចការ នៃ​ការ​កាត់​បន្ថយ​សព្វាវុធ​នេះ​រួម​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា មជ្ឈមណ្ឌល​សហប្រជាជាតិ​ប្រចាំ​តំបន់​ត្រៀម​ជួយ​កម្ពុជា​បន្ត​ទៅ​ទៀត​៕