ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ipad ទំហំ​10,5​អីុ​ញ​នឹង​ដាក់​លក់​នៅ​ឆ្នាំ​2017

7 ឆ្នាំ មុន

នា​ពេល​ថ្មី​ៗ​នេះ​មាន​សារព័ត៌មាន​មួយ​ផ្សាយ​ថា ក្រុមហ៊ុន​ចិនតៃវ៉ាន់ ដែល​ផ្គត់ផ្គង់​សម្ភារ​ដល់​ក្រុមហ៊ុន​Apple បាន​អះអាង​ថា Ipad ជំនាន់​ថ្មី​ទំហំ​១០,៥​អីុ​ញ នឹង​មាន​ដាក់​លក់​ក្នុង​ទីផ្សារ​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​ក្រោយ ។

នា​ពេល​ថ្មី​ៗ​នេះ​មាន​សារព័ត៌មាន​មួយ​ផ្សាយ​ថា ក្រុមហ៊ុន​ចិនតៃវ៉ាន់ ដែល​ផ្គត់ផ្គង់​សម្ភារ​ដល់​ក្រុមហ៊ុន​Apple បាន​អះអាង​ថា Ipad ជំនាន់​ថ្មី​ទំហំ​១០,៥​អីុ​ញ នឹង​មាន​ដាក់​លក់​ក្នុង​ទីផ្សារ​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​ក្រោយ ។

ម៉ូ​ដែល​ក្តារ​វៃឆ្លាត​ថ្មី​នោះ​មាន​ពីរ​ម៉ូ​ដែល​គឺ​Ipad ទំហំ​១០,៥​អីុញ នឹង​មួយទៀត​ទំហំ​១២,៩​អីុ​ញ ដែល​ជា​Ipad Pro និង​ចេញ​ដាក់​លក់​តំណាលគ្នា និង​ដំណើរការ​ដោយ​Chipset ថ្មី​ឈ្មោះ​Apple A10X ។ លើស​ពី​នេះ​ទៀត មាន​ដំណឹង​ថា ម៉ូ​ដែល​Ipad ១០,៥​អីុ​ញ និង​ត្រូវ​លក់​ប្រមាណ​២​លាន​គ្រឿង នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ហើយ​ត្រូវ​រំពឹង​ថា លក់​ឲ្យ​អស់​ប្រមាណ​ពី​៥​ទៅ​៦​លាន​គ្រឿងក្នុង​ឆ្នាំ​ដដែល ។

មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​Apple បង្កើត​ម៉ូ​ដែល​១០,៥​អីុ​ញ ក៏​ព្រោះ​តាម​ទិន្នន័យ​ស្រាវជ្រាវ​បង្ហាញ​ថា ទំហំ​របស់​ក្តារ​ឆ្លាត​វៃ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​អប់រំ​និង​ពាណិជ្ជកម្ម​នៅ​ក្នុង​សហរដ្ឋអាមេរិក ។ Ipad ដែល​មាន​ទំហំ​៩,៧​អីុ​ញ ត្រូវ​បាន​គេ​យល់​ថា​តូច​ពេក ចំណែក​ទំហំ​១២,៩​អីុ​ញ មាន​តម្លៃ​ខ្ពស់​ពេក​ដែល​ធ្វើ​ឲ្យ​ទំហំ​ការ​លក់​ចេញ​មា​នក​ម្រិ​ក ។

ក្រុមហ៊ុន​Apple ត្រូវ​គេ​រំពឹង​ទុក​ថា នឹង​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់​Ipad ទំហំ​៩,៧​អីុ​ញ​នា​ដើមឆ្នាំ​២០១៧ ប៉ុន្តែ​បន្តិច​ក្រោយមក​នឹង​បង្ហាញ​ម៉ូ​ដែល​ថ្មី​ទាំង​ពីរ ចំណែក​តម្លៃ​របស់​វា​ប្រហែលជា​មាន​តម្លៃ​ទាប​ជា​មុន​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ក្តារ​វៃឆ្លាត​ដែល​ដើរ​ដោយ​ប្រព័ន្ធ​Android ៕​