ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ឱ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវលើករណី ដែលមានជនមិនស្គាល់មុខកាច់បំផ្លាញដងទង់ជាតិ និងទង់សាសនាជាច្រើនដើម ស្ថិតក្នុងវត្តបឹងរាំង ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី២៥ វិច្ឆិកា ដែលគេសង្ស័យថា អាចជារឿងជម្លោះផ្ទៃក្នុង ។
ប្រភពឱ្យដឹងថា ជនមិនស្គាល់មុខ អាចមានគ្នាលើសពី២នាក់ឡើងទៅ ហើយធ្វើសកម្មភាពពីចន្លោះពាក់កណ្ដាលអធ្រាត្រ លុះព្រឹកឡើង ទើបមានអ្នកដឹង។
មកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញពីរបាយការណ៍ជាក់លាក់ ចំនួនដងទង់ជាតិ និងដងទង់សាសនា ដែលត្រូវជនមិនស្គាល់មុខកាច់បំផ្លាញនោះទេ ។ ទង្វើរបស់ជនទាំងនេះ គេសង្ស័យថា អាចពាក់ព័ន្ធនឹងការសាងសង់នៅក្នុងវត្តនោះតែម្ដង។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញកំពុងចុះសួរនាំ និងធ្វើការស្រាវជ្រាវរកមុខសញ្ញាហើយ ដែលគេរំពឹងថា ជនសង្ស័យ អាចជាមនុស្សនៅក្នុងមូលដ្ឋាននេះទៀត ។
ចែករំលែកព័តមាននេះ