ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ខ្មែរ​​ វៀតណាម​​ អាមេរិក ធ្វើ​ទស្សនកិច្ច​នៅអង្គការ​ថែរក្សា​កុមារកំព្រា​

12 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​នាព្រឹក​​ថ្ងៃទី៤ ​កក្កដា ​​នៅ​អង្គ​ការ​បណ្តុះ​បណ្តាលនិងថែរក្សា​​កុមារ​កំព្រា ​​ស្រុកភ្នំស្រួច ​ស្ថិតក្នុងភូមិ​ទី១ (ដីអំបិល) ​ឃុំ​ត្រែង​ត្រយឹង ​មានប្រារព្ធ​​ធ្វើកម្ម​​​វិធី​ផ្លាស់ប្តូរ​ទស្សនកិច្ចសិក្សា​​សារ៉ូស (Saros) រវាង​និស្សិត​​កម្ពុជា-វៀត​ណាម ​ដែលកម្ម​វិធីនេះ​​សហការ​ដោយ​​សារ៉ូស ​និងមណ្ឌល​កុមារកំព្រា ។ ​

ខេត្តកំពង់ស្ពឺ ៖ ​នាព្រឹក​​ថ្ងៃទី៤ ​កក្កដា ​​នៅ​អង្គ​ការ​បណ្តុះ​បណ្តាលនិងថែរក្សា​​កុមារ​កំព្រា ​​ស្រុកភ្នំស្រួច ​ស្ថិតក្នុងភូមិ​ទី១ (ដីអំបិល) ​ឃុំ​ត្រែង​ត្រយឹង ​មានប្រារព្ធ​​ធ្វើកម្ម​​​វិធី​ផ្លាស់ប្តូរ​ទស្សនកិច្ចសិក្សា​​សារ៉ូស (Saros) រវាង​និស្សិត​​កម្ពុជា-វៀត​ណាម ​ដែលកម្ម​វិធីនេះ​​សហការ​ដោយ​​សារ៉ូស ​និងមណ្ឌល​កុមារកំព្រា ។

ពិធី​នេះ​ប្រារព្ធ​​ធ្វើ​ក្រោម​អធិបតីភាព​​លោក​ម៉ម ​​ឈៀង ​​នាយក​​សាលា​​អភិវឌ្ឍន៍​​​​មជ្ឈមណ្ឌល​​ចំការ​​ចេក លោកអុំ ​សារិត ​អធិការ​រង​​នគរ​​បាល ​ស្រុកភ្នំស្រួច លោកជុច កង ​​ប្រធាន​ក្រុមប្រឹក្សា ​​ឃុំត្រែង​ត្រយឹង ​។ ​ចូល​រួម​ក្នុង​ពិធីនោះ​​ដែរ មាន​តំណាង​ឱ្យ​​បុគ្គលិក​មណ្ឌល​កុមារ​កំព្រា​ លោក​សុខ សារ៉ាត ​​សមាជិក​អង្គ​ការ O.P.T.O ​លោក ស្រី​​ JENEH CAROL ​ទន្ត​​បណ្ឌិត​​នៅ​​សហ​រដ្ឋអាមេរិក លោក​មឿន ​ចំរើន ​​​អ្នក​គ្រប់គ្រង​ផ្ទាល់​កុមារ​កំព្រា , ​តំណាង​អង្គ​ការ  KYSD លោក VESLY ​ប្រធាន SAROS Exchange Program  ព្រមទាំង​កុមារា​ កុមារី កំព្រា ​និង​និស្សិត​​កម្ពុជា និង​និស្សិត​​​វៀត​ណាម​​​សរុប​ជិត​២០០​នាក់ ។

លោក​​កែវ ​សុភ័ណ​​ បាន​​បង្ហាញ​​ពី​ការរីក​លូត​​​លាស់​នៃកុមារ​​កំព្រាក្នុង​មណ្ឌល​​ ​​ដោយ​មាន​ការឧបត្ថម្ភពីសម្តេច​​​​អគ្គ​មហាធម្ម​ពោធិ​សាល​ ជា ស៊ីម  ​តាមរយៈ​​លោកជំទាវ​​​ផេង គន្ធា​បុរី ​នាយិកា​​ពិធីការ​​ ព្រម​ទាំង​​​ការ​គាំទ្រ​​​ និងជួយ ​ឧបត្ថម្ភ​​ពី​លោក​សាយ ឈុំ តំណាង​រាស្ត្រមណ្ឌល ​​កំពង់ស្ពឺ​ និង​ជា​អនុប្រធាន​​ទី២នៃរដ្ឋ​​សភា​ រួម​ទាំង​សប្បុរសជន​​​ជាច្រើន​ទៀត ។

ក្នុងមណ្ឌល​​កុមារកំព្រា​​​នេះ មាន​បុគ្គលិក គ្រប់​គ្រង​​ចំនួន​១៧​នាក់ ​(ស្រី​៥​នាក់) កុមារ​កំព្រា​​ចំនួន​១២២នាក់ ​ដែលមានអាយុ​​ចាប់ពី២ឆ្នាំ ​​​ដល់​​១៦​ឆ្នាំ ។ ​​មណ្ឌល​បាន​​​បណ្តុះ​បណ្តាល​​បង្រៀនភាសា​​ខ្មែរ​ភាសា​​អង់គ្លេស  ភាសា​កូរ៉េ ​និង​មុខ​វិជ្ជា​រូបវិទ្យា គីមី ​​គណិត​វិទ្យា​​ កុំព្យូទ័រ អំពីសិទ្ធិ​​កុមារ និងត្បាញ​ក្រមា ។ មណ្ឌល​ក៏​មាន​ការ​ដឹកនាំ​ពី​​វិធី​​ដាំ​ដំណាំ ​​សម្រាប់ផ្គត់ផ្គង់​​​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

លោកស្រី​​វេជ្ជបណ្ឌិត JENEH CAROL ​បាន​លើក​ឡើង​ថា ​​​ជាង​១០ឆ្នាំហើយដែល​លោក​ស្រី​បានមក​រស់នៅ​​​​ជា​មួយ​កុមារ​បែប​នេះនៅកម្ពុជា​ក្នុង​នាមជួយ​ផ្នែក​សុខភាព​កុមារ ​និងឧបត្ថម្ភ​​អស់​ពី​​ចិត្តពី​ថ្លើម ដើម្បី​​​ការ​ពារ​សិទ្ធិកុមារ​ដោយពុំ​រើស​អើង ។ ​​លោកម៉ម ​​ឈៀង​ មាន​ប្រសាសន៍​ថា ​​ជីវិត​កុមារ​​​កំព្រា​​​នៅ​ពេលនេះ កំពុង​តែ​​មានការគាំទ្រ​​​​ពុំ​ដាច់​​​រយៈ​​​ដោយ​ការ​ផ្តល់​ស្បៀង​​ ផ្តល់​ចំណេះ​​​​វិជ្ជាទូទៅ ​ដើម្បី​ឱ្យ​​ពួកគេ​​ក្លាយ​ជា​​ពន្លក​ធនធាន​មនុស្ស​ដ៏​ថ្លៃថ្នូរ​សម្រាប់​​​ប្រទេសជាតិនាអនាគត ​​​ដោយ​មាន​​ការបណ្តុះ​បណ្តាល​​ពី​អាយុ​តិច​​ឱ្យ​មានកម្រិត​​​វៃឆ្លាត រហូត​ឈាន​ទៅ​​អនុវិទ្យាល័យ​​ ​​វិទ្យាល័យ ​និងមហាវិទ្យាល័យ​ផង​ដែរ។

តំណាង​​និស្សិតខ្មែរ​​-វៀតណាម ​​និង​អាេមរិក​​មាន​ចំនួន​២៤​នាក់ បានមកទស្សន​​កិច្ច​​​ និងជួយ​ការ​ងារ​ដល់កុមារ​កំព្រា​ក្នុង​​​រយៈ​ពេល​២សបា្តហ៍​​នៅកម្ពុជា​ និង​២សបា្តហ៍​​នៅ​វៀត​ណាម ​ដែល​នេះ​ជាកិច្ច​សហការ​​សាមគ្គី​ភាព​​រវាង​​គ្នានឹង​គ្នា ដើម្បី​ជួយគ្នា​​ ទោះ​បី​​ភាសា​ខុសគ្នាក៏ដោយ  ៕