ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​7​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់ ក្នុង​ប្រភេទ​ទម្ងន់​៧៤​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន នា​ថ្ងៃអាទិត្យ ទី​២០ វិច្ឆិកា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៧​ហើយ ។

រាជធានី​ភ្នំពេញ ៖ ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់ ក្នុង​ប្រភេទ​ទម្ងន់​៧៤​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន នា​ថ្ងៃអាទិត្យ ទី​២០ វិច្ឆិកា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៧​ហើយ ។

សមាសភាព​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​មាន​កីឡាករ​សុខ ទូច មក​ពី​ក្លិប​ដែនសមុទ្រ​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផេ​ត បូ​ផា និង​កីឡាករ អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង៩១១ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ កាំ ឡាយ​ផេ​ត​។ សុខ ទូច លើក​នេះ​ប្រសិនជា​ចាញ់​គឺ​លែង​មានឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ទៀត​ហើយ​ព្រោះ​ប្រកួត​២​លើក​កន្លង​មកនេះ​មិន​ទាន់​ស្គាល់​ឈ្នះ​ម្ដងណា​ឡើយ ។ ម្យ៉ាងវិញទៀត រូបមន្ត​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ដែល​មាន​២​ពូ​ល​នោះ​ទាំង​ពូ​ល​ខ្មែរ និង​ពូ​ល​ថៃ ក្នុង​១​ពូ​ល​គេ​យក​តែ​កីឡាករ​មួយ​រូប​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។

នៅ​ក្នុង​ពូ​ល​ខ្មែរ អ៊ុ​ង វិ​រៈ គឺជា​បេក្ខភាព​ដែល​មាន​សង្ឃឹម​ជាងគេ​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត ។ អ៊ុ​ង វិ​រៈ ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​ដោយ​សុទ្ធតែផ្ដួល​​គូ​ប្រកួត​​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤​និង​ទី​១​ទៀត​ផង ។ ទោះបី​យ៉ាងណា អ៊ុ​ង វិ​រៈ ក៏​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ព្រំ សំណាង ដែល​ជា​មិត្ត​រួម​ក្លិប​ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​ដូច​គ្នា ក្នុង​នោះ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​ទឹក​ទី​២​បាន​ម្ដងទៀត​ផង ។ យ៉ាងណា​ក៏​ដោយ អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​គេ​មាន​ជំនឿ​ចិត្ត​លើ អ៊ុ​ង វិ​រៈ ច្រើន​ជាង​ដោយ​សារ​កីឡាករ​រូប​នេះ​មាន​កាយសម្បទា​និង​ល្បិច​ប្រយុទ្ធ​ល្អ​ថែម​ទាំង​មានចិត្ត​សឿង​ទៀត​ផង ។

ប៉ុន្តែ​សម្រាប់ សុខ ទូច វិញ​លើក​នេះ​ត្រូវ​ជួប​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ ផេ​ត បូ​ផា ដែល​ធ្លាប់​ប្រកួត​បាន​១២៥​ដង ឈ្នះ​១០០​ដង​ចាញ់​២៥​ដង ខណៈ​រូបគេ​ទើបតែ​ប្រកួត​បាន​៧២​ដង ឈ្នះ​៥១​ដង ចាញ់​១៨​ដង និង​ស្មើ​៣​ដង ។ តាម​រយៈ​ប្រវត្តិ​ប្រកួត​នេះ គេ​ហ៊ាន​វាយតម្លៃ​ថា ការ​ប្រកួត​របស់​សុខ ទូច លើក​នេះ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​ព្រោះ​បើ​ទោះជា​ឈ្នះ​ក៏​គ្មាន​សង្ឃឹម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដែរ ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​ទាំង​២​គូ​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​ចំនួន​៣​គូ​ទៀត​ដែរ​ដូច​ជា​កីឡាករ ចៅ រស់ មក​ពី​ក្លិប​សុភា​នូ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ម៉ុ​ន ស៊ី​ម៉ាក់ មក​ពី​ក្លិប​អមត​គុន​ខ្មែរ ។ កីឡាករ ពុទ្ធ ថន​កុសល មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ ន​ន់ ជំនិត មក​ពី​មជ្ឈមណ្ឌល​សកម្ម​ភាព​​កម្ចាត់​មីន​កម្ពុជា និង​គូ​ចុង​ក្រោយ​កីឡាករ ពុ​យ ឈិ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ជ័យ សុខ​គា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ៕