ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហូត​ដល់​ល្ងាច​ថ្ងៃនេះ ផ្លូវ​ចម្ការ​ដូង​នៅ​តែ​​បិទ​ចរាចរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦​នេះ​គឺ​មាន​រយៈពេល​៦​ថ្ងៃ​ហើយ គឺ​នៅ​តែ​បិទ​ចរាចរ​មិន​ទាន់​ឲ្យ​ …

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦​នេះ​គឺ​មាន​រយៈពេល​៦​ថ្ងៃ​ហើយ គឺ​នៅ​តែ​បិទ​ចរាចរ​មិន​ទាន់​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅឡើយ​ទេ ព្រោះ​ទឹក​នៅ​តែ​លិច និង​ហូរ​កាត់​យ៉ាង​ខ្លាំង​ដដែល​ទោះបីជា​ទឹកបាន​ស្រក​ចុះ​ច្រើន​ក៏​ដោយ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ចំការ​ដូង​មិន​ត្រឹមតែ​ត្រូវ​ទឹក​លិច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទឹកបាន​ហូរ​កាត់​ផ្ដាច់​មួយ​កន្លែង​មាន​ប្រវែង​ជាង​១០​ម៉ែត្រ​នៅ​ចំណុច​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន​គ្រប់ពេលវេលា​ទៀត​ផង ។ ម្យ៉ាងទៀត​ទឹកស្ទឹង​ព្រែក​ត្នោត​ក៏​ត្រូវ​បាន​មើលឃើញ​ថា មានការ​ស្រក​ចុះ​ច្រើន​ដែរ ប៉ុន្តែ​ភូមិឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ស្ថិត​នៅ​ក្នុង​សង្កាត់​នានា​មាន​ដូច​ជា​សង្កាត់​ក្រាំង​ពង្រ​, សាក់​សំពៅ​, គង​ន​យ ,​រលួស ,​ទៀន ,​ព្រែក​កំពឹស ស្ពានថ្ម នៅ​តែ​បន្ត​លិច​នៅឡើយ ដោយ​ស្រូវ​ជា​ច្រើន​រយ​ហិច​តា រួម​និង​ដំណាំ​កសិផល​ផ្សេង​ៗ​ទៀត​បាន​រង​ការ​លិចលង់ ហើយ​មួយ​ចំនួន​ធំ​បាន​រង​ការ​ខូចខាត​ទាំងស្រុង ចំណែក​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​ទៅ​នឹង​ការ​រលួយ​ខូចខាត​បណ្ដើរ​ៗ​ដែរ​ហើយ ។

ប្រភព​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​រួម​ជាមួយ​សត្វពាហនៈ គោ ក្របី មាន់ ទា របស់​ពួក​គាត់ នៅ​តែ​បន្ត​រស់នៅ​លើ​ទីទួល​សុវត្ថិភាព មិន​ទាន់​អាច​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ខ្លួន​វិញ​នៅឡើយ​ទេ ។ ទោះជា​បែប​នេះ​ក្ដី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ បាន​អនុវត្ត​បាន​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ពេល​មាន​ទឹកជំនន់​នេះ​ជាមួយ​សត្វ​អ​សិ​រពឹស​ផ្សេង​ៗ ជា​ពិសេស​ការពារ​កូនចៅ​តូច​ៗ​កុំ​ឲ្យ​ធ្លាក់ទឹក​ស្លាប់ ឬ​ពេល​ផឹកស្រា​ស្រវឹង​ចុះ​ទៅ​ដាក់​មង និង​ងូតទឹក​នាំ​ឲ្យ​លង់​ស្លាប់​ជាដើម ៕